ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសឡាវ សិង្ហបុរី និងហ្វីលីពីន បានដល់ភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំនៅកម្ពុជា
តាមព័ត៌មានពីក្រសួងការបរទេសបានឲ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសអាស៊ានជាច្រើនបានមកដល់ភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat)។

បើតាមក្រសួងការបរទេស នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសឹង្ហបុរី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) និងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃដដែលនេះលោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមកិច្ចប្រជុំខាងលើនេះ រយៈពេល៣ថ្ងៃ។


នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះដែរ លោក ធីអូឌឺរ៉ូ ឡក់ស៊ីន ជូនែ រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន ក៏បានព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ហើយការអញ្ញើញមកដល់របសស់ប្រមុខកាទូត នៃបណ្តាប្រទេសអាស៊ានទាំងនេះ ត្រូវបានទទួលស្វាគមន៏ដោយលោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងមន្រ្តីពាក់ព័ន្ធជាច្រើន ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានចង្អៀត នឹងប្រព្រឹត្តទៅជាផ្លូវការ នៅរាជធានីភ្នំពេញ ចាប់ពីម៉ោង៩ ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈទៅ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង ហើយបើតាមក្រសួងការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសអាស៊ានស្ទើតែទាំងអស់ នឹងអញ្ជើញចូលរួមដោយផ្ទាល់ លើកលែងតែថៃ និងព្រុណេប៉ុណ្ណោះ ដែលចូលរួមតាមអនឡាញ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននេះ នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេលថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


