Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដល់ជុំទី៤

បានផុស

នៅ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសបន្តជុំទី៤ នៅឆ្នាំដើមឆ្នាំ២០២១ ខណៈកម្មវិធីនេះ បានកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ថ្លែងសារផ្ញើជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យជាក់ស្តែងលើការផ្ដល់ថវិកានេះ ដើម្បីឲ្យប្រជាជនអាចទទួលយកបាន ខណៈមានកម្មវិធីជាច្រើនទៀត សម្រាប់ពលរដ្ឋនៅទីជនបទ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើបានចំនួន៣​ជុំកន្លងមកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា បានចំណាយថវិកាអស់ប្រមាណ​១៦០លានដុល្លារអាមេរិក ខណៈការផ្ដល់ជំនួយបណ្ដោះអាសន្ននេះ បានអនុវត្តលើពលរដ្ឋជាង ៥៦០.០០០ គ្រួសារ ដែល​កំណត់អត្តសញ្ញាណថា ជាគ្រួសារក្រីក្រ (ក្រ១ និងក្រ២) តាមរយៈកម្មវិធីជាតិ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ បើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេល២ថ្ងៃ ជាមួយនឹងឱកាសការងារជាង ៥ ៤០០កន្លែង

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងអប់រំ ប្រកាសដល់សិស្ស និស្សិត អំពីការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋរកចំណូល​បានជាង​១,២៥ពាន់លានដុល្លារក្នុងត្រីមាសទី១

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតពីទីម័រឡេស្តេ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រុស្ស៊ី ចាប់ផ្តើមប្រារព្ធទិវាជ័យជម្នះ ក្រោមការគំរាមកំហែងផ្នែកសន្តិសុខពី អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

សន្តិសុខសង្គម២៤ ម៉ោង មុន

ឃុំខ្លួនបុរសម្នាក់ ក្រោយដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

Sokha Hotels

ព័ត៌មានពេញនិយម