Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំពុងពិចារណាចំពោះការសាកល្បងយកខេត្តមួយ ឬស្រុកមួយ ដើម្បីបញ្ឈប់លក្ខខណ្ឌពាក់ម៉ាស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្ដេចកំពុងពិចារណាចំពោះការសាកល្បងយកខេត្តមួយ ឬស្រុកមួយ ដើម្បីបញ្ឈប់លក្ខខណ្ឌពាក់ម៉ាស ដោយសម្ដេចមើលឃើញថា ការប្រើប្រាស់ម៉ាស ក៏ត្រូវចំណាយថវិកាគួរសមដែរ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី ៤ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងតែពិចារណា ដើម្បីសាកល្បងយកខេត្តមួយ ឬស្រុកមួយ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរ នៅក្នុងស្រុក ឬខេត្តនោះ មិនចាំបាច់ពាក់ម៉ាសនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ចឹងពេលខ្លះ យើងគួរតែសាកល្បង ឧបមាថាយើងយកខេត្តមួយ ឧទាហរណ៍ ថា ព្រះវិហារចុះ យកព្រះវិហារ យើងឲ្យដើរនៅក្នុងខេត្តហ្នឹង មិនចាំបាច់ពាក់ម៉ាសទេ ប៉ុន្តែបើចេញពីខេត្តហ្នឹង ចូលមកទឹកដីខេត្តសៀមរាប ឬឧត្ដរមានជ័យ ត្រូវតែពាក់ម៉ាស ប៉ុន្តែបើសិនជាយើងលើកលែងទាំងឧត្ដរមានជ័យ ទាំងព្រះវិហារ ពេលឆ្លងមកពីព្រះវិហារ មកឧត្តរមានជ័យ មិនបាច់ពាក់ម៉ាសទេ អ្នកឧត្តរមានជ័យទៅព្រះវិហារមិនបាច់ពាក់ម៉ាសទេ ប៉ុន្តែបើឆ្លងចូលដីសៀមរាបត្រូវតែពាក់ម៉ាស»។

យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានបន្តណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាសសិន រង់ចាំដល់ពេលរាជរដ្ឋាភិបាលប្រកាសថា ខេត្ត ឬស្រុកណា អាចឈប់ពាក់ម៉ាសបានចាំនាំគ្នាអនុវត្ត៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម