ព័ត៌មានជាតិ
ឥណ្ឌាផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ជាង៣០ម៉ឺនដូសបន្ថែមទៀតដល់កម្ពុជា
រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ អាស្ត្រាហ្សឺណិកា (AstraZeneca) ចំនួន ៣២៥ ០០០ ដូសដល់ប្រទេសកម្ពុជាសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥ ០០០ដូសនឹដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ក្នុងនោះ ២០ម៉ឺនដូសមកដល់រសៀលថ្ងៃទី ១១ មេសានេះ និងវ៉ាក់សាំងចំនួនប្រមាណ ១២៥ ០០០ដូស អាចនឹងមកដល់ថ្ងៃទី ១២ ឬទី១៣ ខែមេសា។

បើតាមលោកស្រី យក់ សម្បត្តិ ពិធីប្រគល់ទទួលវ៉ាក់សាំងជាជំនួយរបស់ឥណ្ឌានេះ នឹងរៀបចំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១២ ខែមេសា នៅវិមានសន្តិភាព។
ការមកដល់វ៉ាក់សាំង ៣២៥០០០ដូសនេះបានធ្វើឲប្រទេដកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជាង ៥០ លានដូស ហើយនិងនៅសល់ក្នុងស្តុកជិត ៩ លានដូសទៀតសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤រួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។
ជាមួយគ្នានេះដែរកម្ពុជា ក៏ទើបនឹងត្រូវបានការសែតជប៉ុន សិក្សារកឃើញថា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័សផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២នេះកម្ពុជា បានចាក់ដូសទី១ ជូនដល់ពលរដ្ឋ បានចំនួនជិត ១៥លាននាក់ ដូសទី២ បានជាង ១៤លាននាក់ ដូសទី៣ បានជាង ៨លាននាក់ ដូសទី៤ បានជាង ១លាននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


