ព័ត៌មានជាតិ
សមាជិកអាវុធហត្ថប្រកាន់ភ្ជាប់នូវការចែករំលែកក្តីស្រឡាញ់ រួមសុខរួមទុក្ខជាមួយគ្នាក្នុងនាមជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់
ក្លាយជាប្រពៃណីដ៍គួរឱ្យស្ញប់ស្ញែងមួយរបស់សមាជិកអាវុធហត្ថដែលតែងតែប្រកាន់ភ្ជាប់នូវការចែករំលែកក្តីស្រឡាញ់ រួមសុខរួមទុក្ខជាមួយគ្នាក្នុងនាមជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់។

ជាក់ស្តែងនៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ប៉ឹង កំរឹត មេបញ្ជាការ វរអន្តរាគមន៍ តំណាងឲ្យ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី ដែលបានសម្រាលកូនរួច នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះក្រុមការងាររបស់អាវុធហត្ថរាជធានីបាននាំយកអំណោយចែកជូនដល់សមាជិកអាវុធនូវ មី ១កេស ត្រីខ ២យួរ ភេសជ្ជៈខារាប៉ាវ ១កេស ទឹកសុទ្ធ ០២កេស ពូកកូនក្មេង ០១ កាធុនសម្រាប់មុជទឹកកូនក្មេង ០១ កំប៉ុងទឹកដោះកូនក្មេង ០៦ ឈុតអាវ ០៤ ឈុតមួក ០៤ ស្បៃមុជទឹក ០១ និងថវិកាចំនួន ៥០០,០០០រៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារបានមួយគ្រាផងដែរ។

សូមបញ្ចាក់ក្រៅពីការងារមនុស្សធម៏ នៃការចែករំលែកក្តីស្រឡាញ់ដល់សមាជិកអាវុធទូទាំងរាជធានីដែលក្លាយជាប្រពៃណីដ៍ល្អប្រពៃទៅហើយនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែការជម្រុញដល់កម្លាំងអាវុធហត្ថទាំងអស់ត្រូវតែ ខិតខំបន្តអនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងនាមជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់មិនគិតនើយហត់៕

អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


