Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ​ អំពាវនាវ​ឱ្យពលរដ្ឋ​ និង​គណបក្សនយោបាយ​​ឃោសនា​រកសំឡេង​ឆ្នោត​ដោយថ្លៃថ្នូរ​ គ្មានអំពើហិង្សា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២៥ ខែឧសភា ២០២២ នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ​ និងគណបក្សនយោបាយ ធ្វើសកម្មភាពដោយភាពថ្លៃថ្នូរ​ ហើយធ្វើយ៉ាងណា​ឱ្យការបោះឆ្នោត​បានប្រព្រឹត្តទៅ​ដោយបរិយា​កាស អព្យាក្រឹត្យ គ្មានអំពើហិង្សា​ គ្មានការគំរាមកំហែង ​ដើម្បីទុកលទ្ធភាព​ឱ្យប្រជាជន​ធ្វើការជ្រើសរើស​ថ្នាក់ដឹកនាំរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រយៈពេលប៉ុន្មានថ្ងៃនេះ ការហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយពុំមានបាតុភាពអ្វីនោះទេ ​ដោយការឃោសនា​បានប្រព្រឹត្តទៅយ៉ាង​ល្អប្រសើរ​ក្នុងបរិយាកាសស្ងប់ស្ងាត់ និងអព្យាក្រឹត្យភាពខាងនយោបាយ។

សម្ដេចតេជោ ហ៊ុន សែនសង្ឃឹមថា ការរីកចម្រើន​ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស​ នៅកម្ពុជា តាមរយៈការបោះឆ្នោតទៀងទាត់ នឹងពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យកាន់តែរឹងមាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម