ព័ត៌មានជាតិ
អាជ្ញាធរសៀមរាបបង្ក្រាបបទល្មើសជលផល ១១ ករណី នៅខែឧសភា
អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី ២៥ ខែឧសភា ២០២២ នេះថា នៅក្នុងខែឧសភា កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានចំនួន ១១ ករណីក្នុងនោះរឹបអូសឧបករនេសាទខុសច្បាប់បាន ១០ ករណីបំផ្លាញយកទៅបំផ្លាញចោល និង១ ករណីបញ្ជូនជនសង្ស័យទៅតុលាការ។

ការប្រកាសបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យពីលទ្ធផលនៃយុទ្ធនាការចុះបង្រ្កាបបទល្មើសជលផល និងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមកិច្ចដឹកនាំប្រជុំរបស់លោក ណៅ ធួក រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ជាមួយលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធ។

លោក ទៀ សីហា បានបញ្ជាក់ថា គោលនយោបាយយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជាគន្លឹះជាច្រើនដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសជំរុញដល់សេដ្ឋកិច្ចជាតិឲ្យមានការរីចម្រើនលើគ្រប់វិស័យ។
ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្ត ទៀ សីហា ក៏បានលើកបញ្ហាដែលមានលក្ខណៈស្មុគស្មាញមួយចំនួន ដែលគណៈបញ្ជាការឯកភាពខេត្តសៀមរាបត្រូវបន្តពង្រឹងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព ត្រូវបានរដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានអនុវត្ត និង ចាត់វិធានការមួយចំនួនផងដែរ។

បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបទល្មើសជលផលនេះ អាជ្ញាធរខេត្តសៀមរាប បានឯកឧត្តមបន្តថា ខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទ នៅមានភ្នំគូលែន និងបឹងទន្លេសាប ដែលយើងត្រូវរួមគ្នាអភិក្សការពារឲ្យបានល្អប្រសើរ។
ការដាំកូនឈើ ឡើងវិញលើដីព្រៃលិចទឹក បានចំនួន ២០ពាន់ដើម ស្មើ ៣៥ហិកតា និង បង្ក្រាបបទល្មើសព្រៃឈើ មាន ០៤ករណី។
លោក ណៅ ធួក ក៏បានធ្វើការសាទរ និងឯកភាពទៅលើលទ្ធផលនៃរបាយការណ៍លើកឡើង ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាបាល និងរដ្ឋបាលខេត្តសៀមរាប ក្នុងការរៀបចំក្រុមការងារនីមួយៗ ដែលត្រូវដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ និងតាមដានបទល្មើសព្រៃលិចទឹកនៅតាមបណ្តាក្រុងស្រុកទាំង៦ របស់ខេត្តសៀមរាប ដែលជាប់ដែនបឹងទន្លេសាប បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់។
លោក ណៅ ធួកឱ្យដឹងថា ក្នុងការចុះពិនិត្យពីសកម្មភាពនៅបឹងទន្លេសាទ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងចម្រុះ ដែលបានកំពុងឈរជើងនៅ តំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ព្រមទាំងបានធ្វើការពិនិត្យនូវរាល់ឧបករណ៍នេសាទរបស់ប្រជានេសាទ ទៀតផង។
លោកបានបញ្ជាក់ក្នុងកិច្ចប្រជុំ ដោយបានលើកឡើងថា រាល់ឧបករណ៍នេសាទដែលខុសច្បាប់ ក្រុមការងារត្រូវធ្វើការដកហូត ឬកំទេចចោល តែចំពោះការប្រើប្រាស់ឧបករណ៍នេសាទស្របតាមការកំណត់របស់រដ្ឋបាល ជលផល តែលើសពីការកំណត់ប្រវែង ក៏ត្រូវធ្វើការដកហូតផងដែរ។
ម៉្យាងទៀរដូបបិទនេសាទនឹងចូលមកដល់នៅខែខាងមុខ ដែលត្រូវកម្លាំងចម្រុះនិងមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ផងដែរ។
លោក ណៅ ធួក បញ្ជាក់ថា រាល់ដីដែលតំបន់លិចទឹកដែលរដ្ឋបានអនុញ្ញាត និងធ្វើការឆ្វៀលឲ្យហើយនោះ គួរបងប្អូនប្រជាកសិករធ្វើការកែប្រែពីការធ្វើស្រែប្រាំង មកធ្វើការដាំដុះដើមឬសី្ស ដែលផ្តល់នូវចំណូលខ្ពស់ជាងការធ្វើស្រែប្រាំង មិនចំណាយទុនច្រើន និងបានផ្តល់នូវជម្រកត្រីពងកូន ព្រមទាំងកាត់បន្ថយការប៉ះពាល់បរិស្ថានបឹងទន្លេសាប ដោយការប្រើប្រាស់ថ្មាំគីមី៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


