ព័ត៌មានជាតិ
គិតត្រឹមខែឧសភា រាជរដ្ឋាភិបាលឧបត្ថម្ភគ្រួសារក្រីក្រក្នុងវិបត្តិកូវីដអស់ជិត ៧០០លានដុល្លារ
រយៈពេល២៣ខែ កន្លងមកនេះ ពោលគឺចាប់ពីខែ មិថុនា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាចំណាយក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត ៧០ម៉ឺនគ្រួសារ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ អស់ប្រមាណ ២ ៧៣៤ ប៊ីលានរៀល ឬស្មើនឹង ៦៨៣ លានដុល្លារអាមេរិក។ កម្មវិធីនេះ បានជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ ទាំងនៅទីប្រជុំជន និងទីជនបទ ទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនាពេលថ្មីៗនេះថា រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៤០លានដុល្លារ ក្នុងមួយខែ ស្មើនឹង ៤៨០លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ពលរដ្ឋក្រីក្រជិត ៧០ម៉ឺនគ្រួសារ សរុបប្រជាជន ៣លាននាក់ កុំឱ្យធ្លាក់ក្រោមបន្ទាត់ក្រីក្រ ដោយសារវិបត្តិកូវីដ-១៩។
សម្តេច បានគូសបញ្ជាក់ថា« នេះជាការចាំបាច់ ដើម្បីចំណាយ មិនទាន់គិតអំពីការចំណាយលើបញ្ហាព្យាបាលជំងឺផ្សេងៗទេ គឺយើងគិតពីរឿងចិញ្ចឹមប្រជាពលរដ្ឋជាមុនសិន នេះជាសំណាញ់សុវត្ថិភាពសង្គម នៅក្នុងដំណាក់កាលលំបាក»។
ថវិកាដែលជួយទប់ស្កាត់ការចំណាយនេះ បានមកពីការខំប្រឹងប្រែងប្រមូលពន្ធរបស់អគ្គនាយកពន្ធដារ។
សម្តេចតេជោ បានបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ការប្រមូលពន្ធដារសម្រេចបានលើសផែនការ រហូតដល់១២៤ភាគរយ។ ចំណែកនៅត្រីមាសទី១ ឆ្នាំ២០២២នេះ ពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ៥.១១៥,៤២ពាន់លានរៀល ស្មើនឹង ១ ២៦៣,០៧លានដុល្លារ គិតជាភាគរយស្មើនឹង៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២៕



-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


