ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូប្រវែងជាង ៤ ០០០ ម៉ែត្រ កាត់ ៤ សង្កាត់ បានបើកការដ្ឋានជួសជុល
ផ្លូវចំនួន ២ ខ្សែដែលមានប្រវែងសរុប ៤,១៦០ម៉ែត្រ ឆ្លងកាត់ ៤ សង្កាត់ក្នុងក្រុងបាត់ដំបង បានបើកការដ្ឋានជួសជុលដើម្បីសម្រួលការធ្វើដំណើរ និងដឹកផលិតផលកសិកម្មនានាចូលក្នុងទីផ្សារឲ្យបានទាន់ពេល។
ការដ្ឋានជួសជុលផ្លូវទាំង២ខ្សែ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ លូ អភិបា លនៃគណៈអភិបាលខេត្តបាត់ដំបង ដោយឆ្លងកាត់សង្កាត់ចំនួន ០៤ គឺ សង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត និង សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។



លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងចំពោះមុខពលរដ្ឋថា អាជ្ញាធរខេត្តតែងតែគិតគូរលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ក៏ធ្លាប់បានលើកឡើងចំពោះមុខអ្នកសារពត៌មានពាក់ព័ន្ធផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង ដែលរងការខូចខាតមិនទាន់បានជួសជុលហើយអ្នកសារពត៌មានតែងតែចុះផ្សាយ។
លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា រាល់ផ្លូវក្នុងក្រុងដែលរងការខូចខាត ស្ថិតនៅក្នុងគម្រោងជួសជុលរបស់រដ្ឋបាលខេត្តគ្រាន់តែមុននិងក្រោយគ្នាប៉ុណ្ណ្ណោះ ដោយមិនអាចធ្វើការជួសជុលម្តងសរុបទាំងអស់នោះទេ។
ការបើកការដ្ឋានជួសជុលផ្លូវទាំង ២ខ្សែ ស្ថិតក្នុងសង្កាត់ទាំង៤ខាងលើ លោក សេក សារុំ ក្នុងចំណោមពលរដ្ឋជាច្រើនរស់នៅ ក្នុងសង្កាត់ស្លាកែតបានសម្តែងការសប្បាយចិត្តនិងគាំទ្រជានិច្ចងរាល់សកម្មភាពស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ពិសេសផ្លូវចំនួន២ខ្សែនេះគឺចាំបាច់បំផុតក្នុងការធ្វើដំណើរច្រើនបំផុតពីប្រជាពលរដ្ឋទាំង ៤ សង្កាត់ លើការសម្រួលការដឹកជញ្ជូនផលិតផលកសិកម្មនានាចូលក្នុងទីផ្សារបានទាន់ពេល។
ពាក់ព័ន្ធការជួសជុលផ្លូវក្នុងក្រុងបាត់ដំបង ដែលបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងពីឆ្នាំកន្លងទៅ នៅមិនទាន់ដឹងថាតើមានផ្លូវនៅសេសសល់ប៉ុន្មានខ្សែទៀតដែលត្រូវបន្តជួសជុលបញ្ចប់ឲ្យបានមុនរដូវវស្សា ដែលកៀកមកដល់ក្នុងពេលឆាប់ខាងមុខនេះ។ កម្ពុជាថ្មីបានសាកសួរទៅលោក សុខ លូ អភិបាលខេត្តតាមប្រពន្ធតេលេក្រាម លោកបានចូលមើលតែគ្មានចម្លើយនៅឡើយរហូតដល់ពេលនេះ។ ចំណែកលោកផេង សិទ្ធី អភិបាលក្រុងក៏មិនបានឆ្លើយតបផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


