ព័ត៌មានជាតិ
អ្នកខាន ឬមិនដែលទៅលេង ជីផាត គួរដឹង ប្រភេទ និងតម្លៃកន្លែងស្នាក់នៅ បច្ចុប្បន្ន
ជីផាត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និងទាក់ទាញនៃខេត្តកោះកុង។ សហគមន៍អេកូទេសចរណ៍ ជីផាត មាន ភូមិឋាន ចម្ការច្បារដំណាំ ឈើហូបផ្លែ ទីតាំងបុរេប្រវត្តិ ពិសេស ឆាយទឹកធ្លាក់ ជាច្រើនកន្លែងដែលមិនអាចដើរមួយថ្ងៃសព្វ។ ខណៈស្ថានភាពកូវីដ-១៩ បានធូរស្រាល បន្ទាប់ពីតានតឹងជិត ២ឆ្នាំកន្លងទៅនេះ ភ្ញៀវទេសចរភាគច្រើនពិតជានឹករលឹក និងចង់ទៅកម្សាន្ត សម្រាកលំហែអារម្មណ៍ ដើម្បីបានទស្សនាច្រើនកន្លែងនៅជីផាត ព្រមទាំងចង់ដឹងពីតម្លៃស្នាក់នៅបច្ចុប្បន្នផងដែរ។

ឈ្មោះ អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅជីផាត ផ្ដល់ការស្នាក់នៅមាន ៣ ជម្រើសជូនភ្ញៀវទេសចរ គឺមាន ផ្ទះស្នាក់ ផ្ទះសំណាក់ និង បឹងកាឡូ តាមការចង់បាន ឬចង់សាកបទពិសោធន៍ស្នាក់នៅថ្មីរបស់ភ្ញៀវ ក្នុងតម្លៃដូចគ្នា ទាំងភ្ញៀវជាតិ និងភ្ញៀវបរទេស។

លោក សុវណ្ណ បានឱ្យដឹងបន្ថែមថា ផ្ទះស្នាក់ មានតម្លៃ ៥ ដុល្លារ ក្នុង១យប់ អាចគេងបាន២នាក់ ផ្ទះសំណាក់តម្លៃពី ៧ ដល់ ១០ ដុល្លារ ចំណែក បឹកកាឡូ មានតម្លៃចាប់ពី ១៥ ដល់ ៥០ ដុល្លារ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះ បឹងកាឡូ មាន កង្ហារ និងម៉ាស៊ីនត្រជាក់។

ចំណែក លោក ទី ជាម្ចាស់ ភោជនីដ្ឋាន និង ផ្ទះសំណាក់ រមណីដ្ឋាន “ទឹកធ្លាក់ ឆាយខ្ពស់” បានឱ្យ “កម្ពុជាថ្មី” ដឹងថា សម្រាប់ភ្ញៀវទេសចរ ដែលចង់សម្រាក់នៅក្បែរ ឆាយខ្ពស់ ដែលអាចលេងទឹក និងស្ដាប់ទឹកហូរជាដើមនោះ គឺ លោកមានផ្ទះសំណាក់ ២ប្រភេទ។ ទី១ ផ្ទះសំណាក់ គ្រែ១ មានតម្លៃ ១០ ដុល្លារ ក្នុង១យប់ និង ផ្ទះសំណាក់ មានគ្រែ ២ មានតម្លៃ ១៥ ដុល្លារ។

លោក ទី បានឱ្យដឹងបន្ថែមថា ករណី ភ្ញៀវយកតង់មកបោះខ្លួនឯង គឺគិតតម្លៃកន្លែង ១តង់ ១ម៉ឺនរៀល។ បើបោះតង់លើគ្រែ និងមានដំបូល (គ្រែហូបបាយជាប់មាត់ទឹក) គឺតម្លៃ ១យប់ ២ម៉ឺនរៀល។

សហគមន៍អេកូទេសចរណ៍ជីផាត មានកន្លែងស្រស់ស្អាតគួរឱ្យចង់ទស្សនាកម្សាន្តចំនួន១៥កន្លែង ក្នុងនោះរួមមាន៖ មើលថ្ងៃលិច មើលអំពិលអំពែកនាពេលយប់ និងជិះទូកចាក់បង្កងនៅតាមដងព្រែកជីផាត ផ្នូរបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង៥០០ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃជាដើម។

គួរបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


