ព័ត៌មានជាតិ
លោក ម៉ម ប៊ុនហេង ប្រាប់ឱ្យបង្កើនល្បឿនចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋចាប់ពីអាយុ៥ឆ្នាំឡើង
លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំដល់គណៈអភិបាលរាជធានី-ខេត្តទាំង ២៥ បង្កើនល្បឿនការចាក់វ៉ាក់សាំងដូសជំរុញ ទាំងដូសទី៣ ដូសទី៤ និងដួសទី៥ជូនដល់ កុមារ និងប្រជាពលរដ្ឋមានអាយុចាប់ពីអាយុ៥ឆ្នាំឡើង។

ការជំរុញរបស់ក្រសួងសុខាភិបាលនេះបានធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ ដូសទី៤ និងដូសទី៥) ដល់ក្រុមគោលដៅខាងលើនៅមានចំនួនតិចនៅឡើយ។
នៅក្នុងសេចក្តីណែនាំរបស់ក្រសួងងសុខាភិបាលចុះកាលពីយប់ថ្ងៃទី១០មិថុនា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីបង្កើនភាពស៊ាំរបស់បុគ្គល ក៏ដូចជា ភាពស៊ាំក្នុងសហគមន៍ សំដៅបង្កពីការយាយីធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីៗ គ.វ.ក-១៩កំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងដូស ទី៣នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ដល់ក្រុមអាយុចាប់ពី៥ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ។
ចំណែក ក្រុមអាយុចាប់ពី១២ឆ្នាំឡើង គ.វ.ក-១៩ កំពុងបន្តចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងដូសទី៥ នៅ តាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៃមន្ទីរពេទ្យជាតិ និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥។
លោករដ្ឋមន្ត្រី បានបន្តថា ដោយបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលសង្កេតឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ ដូសទី៤ និងដូសទី៥) ដល់ក្រុមគោលដៅខាងលើនៅមានចំនួនតិចនៅឡើយ ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកដល់ លោក លោកស្រី សូមបន្តធ្វើការអប់រំផ្សព្វផ្សាយពីផលប្រយោជន៍ នៃការចាក់ វ៉ាក់សាំងដូសជំរុញ និងបន្តធ្វើការណែនាំ កៀរគរក្រុមគោលដៅខាងលើ ដែលមានគម្លាតចាប់ពី៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ឬដូសទី៣ ឬដូសទី៤ ឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដួសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់គ្នា។ ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្ត រៀបចំ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យចុះចាក់តាមរោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាលនានា ឬចុះចាក់ ដល់ទីសំណាក់របស់ក្រុមគោលដៅខាងលើជាបន្តទៀត៕សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


