ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធររៀបចំទីតាំង និងបង្កើតក្រុមចុះចាក់វ៉ាក់សាំងដល់ភូមិ ដល់ផ្ទះរបស់ពលរដ្ឋ
សម្ដេចតេជោ ហ៊ុន សែន នៅរសៀលនេះ បានអំពាវនាវឱ្យអាជ្ញាធរដែនដីរៀបចំកន្លែងចាក់វ៉ាក់សាំង និងបង្កើតក្រុមចុះចាក់វ៉ាក់សាំងនៅតាមភូមិ តាមលំនៅឋាន របស់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងស្នើឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងពិនិត្យ ថាតើអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ស្ថិតនៅតំបន់ណាច្រើនជាងគេ ដើម្បីងាយស្រួលរៀបចំផែនការសម្រាប់ពង្រាយក្រុមគ្រូពេទ្យទៅកាន់ទីតាំងនោះ។
ការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារជាសំឡេង ដែលត្រូវបានផ្សព្វផ្សាយនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។ សម្តេចថា កូវីដ១៩ ថ្វីបើមិនឃើញមានឆ្លងនៅកម្ពុជាពិតមែន ប៉ុន្តែកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ “ខ្ញុំសូមអំពាវនាវដល់ទទូចដល់ប្រជាពលរដ្ឋទាំងអស់ ទាំងចាស់ ទាំងក្មេង ទាំងប្រុស ទាំងស្រី គ្រប់ជាតិសាសន៍ សាសនា និងគ្រប់និន្នាការនយោបាយ ចូលរួមទទួលយកវ៉ាក់សាំងដូសទី៣ ដើម្បីធានាបាននូវភាពសាំសហគមន៍។ ជាមួយគ្នានោះ បងប្អូនដែលទទួលបានដូសទី៣រួចហើយ សូមអញ្ជើញទៅទទួលដូសទី៤ ហើយមន្ត្រីជួរមុខដែលត្រូវទទួលដូសទី៥ ក៏ត្រូវតែរួសរាន់ទៅទទួលដូសទី៥ផងដែរ”។
សម្ដេចលើកឡើងទៀតថា បើទោះបីជាកូវីដ១៩ មិនកើតឡើងក៏ដោយ ប៉ុន្តែជំងឺជាច្រើនប្រភេទបានលេចឡើងក្នុងពេលតែមួយ ដូច្នេះជម្រើសដែលល្អ គឺការចាក់វ៉ាក់សាំងទុកជាមុន។ជាមួយគ្នានោះសម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាដែរថា តើអ្នកមិនទាន់ចាក់ដូសទី៣ ស្ថិតនៅលើប្រជាពលរដ្ឋប្រភេទណា ជាកម្មករ ជាកសិករជាដើម៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


