Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​និង​ក្រសួង​សេដ្ឋកិច្ច​សហការ​គ្នា​ត្រួតពិនិត្យ​អត្តសញ្ញាណ​អតិថិជន​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ

បានផុស

នៅ

ធនាគារជាតិ​នៃ​កម្ពុជា​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី “​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល (e KYC)​លើ​ប្រព័ន្ធ​ធន​គារ​និង​ហិរញ្ញវត្ថុ​ដើម្បី​កំណត់​អត្ថ​សញ្ញាណ​អ្នកប្រើប្រាស់​ឱ្យដឹងថា​ជា​ជន​ក្លែងបន្លំ​ឬ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី “​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល (e KYC)” រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​មជ្ឈមណ្ឌល បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​រសៀល​ថ្ងៃទី​៤​កក្កដា​នៅ​សណ្ឋាគារ រ៉ូ​ស​វូដ ភ្នំពេញ លោកស្រី បណ្ឌិត ជា សិរី ឧបការី​ទេសា​ភិ​បាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​នា​ថ្ងៃនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​រួមចំណែក​ជំរុញ​នវានុវត្តន៍​និង​ប​ច្ចេ​វិទ្យា​ហិរញ្ញវត្ថុ​លើ​ការប្រើប្រាស់​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជំនឿ​ទុកចិត្ត​, សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និង​បរិ​យាប​ន្ន ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ឌីជីថល​។

លោកស្រី​បាន​បន្ត​ថា ​បន្ទាប់ពី​ដាក់​ដំណើរការ​ប្រព័ន្ធ​បាគង​ប្រកបដោយ​ភាពជោគជ័យ ធនាគារជាតិ​នៃ​កម្ពុជា បាន​មើលឃើញ​ពី​លទ្ធភាព​ក្នុង​ការបន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ច​ខាង​នៅក្នុង​ជំហាន​បន្ទាប់ ដើម្បីឱ្យ​ប្រព័ន្ធ​បាគង​អាចបំពេញ​មុខងារ កាន់តែ​សម្បូរបែប និង​មាន​ភាពងាយស្រួល​សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ឌីជីថល​។ លោកស្រី​បាន​បន្តថា​បច្ចុប្បន្ន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ចុះឈ្មោះ​អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​បាគង​បាន​អនុវត្ត​នីតិវិធី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន KYC តាម​វិធីសាស្ត្រ Manual Approach នៅតាម​បញ្ជរ​របស់​គ្រឹះស្ថាន ឬ​កំណត់​អត្តសញ្ញាណ​អតិថិជន​តាម​វិធាន​ដោយឡែក​ពីគ្នា​របស់​គ្រឹះស្ថាន​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ថែម​ទៀត​ថា ​ទោះជា​យ៉ាងណា ការអនុវត្ត​បែបនេះ ជា​វិធីសាស្ត្រ​បែប​ប្រពៃណី នៅ​ពុំទាន់​មាន​ភាពងាយស្រួល មិនតែប៉ុណ្ណោះ​វា​អាច​នឹង​បង្កឱ្យមាន​ហានិភ័យ​ក្នុងការ​ក្លែងបន្លំ និង​ការប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា​ផ្សេងៗ​ទៀតផង​ដែរ ដោយសារ​ពុំទាន់​មាន​ប្រព័ន្ធ​រួមមួយ ដែលមាន​សមត្ថភាព​ក្នុងការ​ផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ​នៃ​អត្តសញ្ញាណ​អតិថិជន​បាន​នៅ ឡើយ។

លោកស្រី​បាន​បញ្ជាក់ថា​ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​សិក្សា និង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ​ក្រសួងមហាផ្ទៃ​តាមរយៈ​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា {Cambodia Data Excharge – CamDX) សម្រាប់​យកមក​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​អតិថិជន​ជា​ឌី​ឌី​ថ​ល នៅពេល អតិថិជន​ចុះឈ្មោះ​បើក​គណនី​ប្រើប្រាស់​ប្រព័ន្ធ​បាគង​។​

លោកស្រី​បានឱ្យដឹង​ទៀត​ថា ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ក្រុមការងារ​អន្តរក្រសួង បាន​សិក្សា និង ធ្វើតេស្ត​សាកល្បង​លក្ខណៈ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការភ្ជាប់​ប្រព័ន្ធ​បាគង​និង​ថ្នាល CamDx ក្រោមរូបភាព​ជា Sandbook លើ​លទ្ធភាព​ក្នុងការ​អនុវត្ត KYC បាន​ដោយ​ជោគជ័យ ។​ជា​លទ្ធ​ដល់​បង្ហាញថា តាមរយៈ​ថ្នាល CamDX ប្រព័ន្ធ​បាគង អាច​បញ្ជាក់​អត្តសញ្ញាណ​អតិថិជន​ជា​លក្ខណៈ​e-KYC បាន​ដោយ​រលូន​។

លោកស្រី​បានបញ្ជាក់​បន្ថែមថា ​ផ្អែកលើ​ការសាកល្បង​នេះ និង​ក្នុង​គោល បំណង​ពង្រឹង កិច្ចសហប្រតិបត្តិការ ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឯកភាព​រៀបចំ​អនុស្សារណៈ​យោគយល់ ស្តីពី “​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល​”​ផ្តោត​សំខាន់​ទៅលើ ចំណុច​ចម្បងៗ​ដូចជា​៖ ១ រៀបចំ​កសាង​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​។​ចូលរួម​សាកល្បង អនុវត្ត និង​ប្រើប្រាស់​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល និង ចែករំលែក​បទ ពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ទិដ្ឋភាព​បច្ចេកទេស និង​ទិដ្ឋភាព​ធុរកិច្ច ក្នុង​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន ឌីជីថល​។​

លោក បណ្ឌិត គង់ ម៉ា​រី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា ប្រធាន​ក្រុមការងារ​អន្តរក្រសួង​អនុវត្ត​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន​ឌីជីថល បាន​មានប្រសាសន៍ថា​ប្រព័ន្ធ​សម្គាល់​អត្តសញ្ញាណ​អតិថិជន ឌីជីថល​នេះ​អាច​បង្ហាញ​ឱ្យដឹង​នូវ​ឈ្មោះ​ភេទ​ថ្ងៃខែ​ឆ្នាំ​កំណើត​សម្រាប់​អនុញ្ញាត​ឲ្យ​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​អា​ចត​ភ្ជាប់​ផងដែរ​។

លោក​បាន​បន្ត​ថា ​ការបើក​ទូលាយ​ឱ្យមាន​ការតភ្ជាប់​ក្នុង​ទម្រង់​នេះ​នឹង​បើក​ទំព័រ​ថ្មី​សម្រាប់​ការបោះ​ជំហាន​របស់​កម្ពុ​ជា​នៅក្នុង​ក្របខណ្ឌ e-KYC តាមរយៈ​ការជួយ​សម្រួល​ដល់​ការកាត់បន្ថយ​ពេលវេលា​ត្រួតពិនិត្យ​អត្តសញ្ញាន​អតិថិជន​និង​វត្តមាន​និង​ការផ្ទៀងផ្ទាត់​ជាមួយ​ទិន្នន័យ​រាជរដ្ឋាភិបាល​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម