ព័ត៌មានជាតិ
អាជីវករផ្សារអូរឫស្សីទាំង១៧០តូប អាចលក់ដូរនៅកន្លែងដើមវិញមុនរដូវវស្សា ក្រោយពីការជួសជុល
អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង ជាអភិបាលរាជធានី និងគណៈកម្មការផ្សារអូរឫស្សី បានជំរុញឲ្យការជួសជុលអគារក្រោមឡៅតឿផ្សារអូរឫស្សីឲ្យបានលឿន ដើម្បីឲ្យបងប្អូនអាជីវករ ដែលស្ម័គ្រចិត្តទៅលក់ដូរនៅលើដងផ្លូវ១១០ បានចូលមកលក់ដូរនៅក្រោមឡៅតឿ ក្នុងផ្សារអូរឫស្សីដូចដើមវិញបានឆាប់ ក្រោយពីអគារនេះបានផ្ទុះសរសៃដែក មិនអាចលក់ដូរបន្តទៀតបាន ហើយអាជីវករជិត១៧០តូប បានស្ម័គ្រចិត្តទៅលក់នៅលើផ្លូវ ក្រោមការរៀបចំរបស់អាជ្ញាធរនោះ។

លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សី បានឲ្យដឹងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា នៅក្នុងពេលនេះ ក្រុមការងារផ្នែកជួសជុលអគារផ្សារអូរឫស្សី នៅក្រោមឡៅតឿ នៃផ្សារ បាននិងកំពុងធ្វើសកម្មភាពជួសជុលទីតាំងផ្សារនេះ ទាំងយប់ទាំងថ្ងៃ ដើម្បីជំរុញការជួសជុលនេះ ឲ្យបានរួចរាល់ នៅមុនរដូវភ្លៀងធ្លាក់មកដល់។ លោកបញ្ជាក់ថា ពេលនេះ ក្រុមការងារបាននិងកំពុងកាត់ប្លង់សេ ដែលផ្ទុះចេញសរសៃដែកចេញ ដោយកាត់ ជាដុំ ជាដុំនិងដឹកចេញពេលយប់ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ការលក់ដូររបស់បងប្អូនអាជីវករ ហើយក្រោយកាត់ប្លង់សេនេះចេញអស់ យើងនឹងរៀបក្តាររែងសរសៃដែកចាក់ប្លង់សេថ្មីឡើងវិញ។ លោកបន្តថា ពាក់ព័ន្ធនឹងការងារនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ៧មករា និងគណៈកម្មការផ្សារ បានជំរុញឲ្យក្រុមការងារធ្វើកិច្ចការងារនេះ ឲ្យបានលឿន ពោលគឺ បើមានកន្លែងណា ដែលមានការរាំងស្ទះ គឺអាជ្ញាធររាជធានីភ្នំពេញដូចជា គណៈកម្មការផ្សារចុះអន្តរាគមន៍ភ្លាមៗតែម្តង ដោយមិនឲ្យមានការរាំងស្ទះនៃការជួសជុលនេះទេ។



លោកបញ្ជាក់ផងដែរថា គម្រោងជួសជុលនេះ អាចនឹងរួចរាល់ប្រមាណជា៥ទៅ៦ខែទៀត មានន័យថា អាចរួចមុនពេលភ្លៀងធ្លាក់មកដល់ ដែលនឹងអាចឲ្យបងប្អូនអាជីវករទាំង១៧០តូប ដែលរុះរើចេញស្ម័គ្រចិត្តទៅលក់ដូរនៅលើផ្លូវ១១០ខាងកើតផ្សារអូរឫស្សីបានចូលមកលក់ដូរនៅកន្លែងដើមវិញ៕

អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អ្នកតាកែវរអ៊ូផ្លូវជាតិលេខ ២ ធ្វើយឺត ឥឡូវសម្រេចបាន២០%
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


