ព័ត៌មានជាតិ
សម្ដេចតេជោ៖ កម្ពុជាឯកភាពដើម្បីកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហា មិនមែនប្រឈមមុខ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សំដៅឆ្លើយតបបញ្ហាប្រឈមទាំងអស់ ដែលទាមទារឱ្យកៀរគកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ៣ ខែសីហានេះថា កម្ពុជាបង្ហាញជំហរក្នុងការឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ។ ហើយថា នៅក្នុងដំណើរការ នៃការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់បញ្ហាសង្គមសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងការធ្វើជាប្រធានអាស៊ានប្ដូរវេនប្រចាំឆ្នាំ យើងតែងតែប្រឈមបញ្ហាមួយចំនួនទាមទារឱ្យមាននូវការដោះស្រាយ ប៉ុន្តែយើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយដែលបានបង្កការគំរាមកំហែងដែលធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូលដូចពេលនេះឡើយ។

សម្ដេចតេជោ សំដៅដល់ផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារ និងងើបចេញពីវិបត្តិ ស្របពេលនៃការប្រកួតប្រជែងរបស់មហាអំណាច ក៏កំពុងដាក់សម្ពាធកាន់តែខ្លាំងមកលើប្រទេសរបស់យើងតាមរយៈឥទ្ធិពលនៃការកាត់ផ្ដាច់ចេញពីគ្នារវាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ការកើនឡើងនៃចំនួនសម្ព័ន្ធភាពតូចៗ ការរត់ប្រណាំងប្រជែងផ្នែកសព្វាវុធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
វិបត្តិនយោបាយ និងសន្តិសុខ បូករួមនិងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលទើបកើតមានឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិកក៏បានបង្កបញ្ហាប្រឈម នៃមជ្ឈភាព និងឯកភាពរបស់អាស៊ាន ព្រមទាំងបង្កឱ្យមានការរង្គោះរង្គើដល់ស្ថិរភាពតំបន់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែនបន្តថា នៅក្រៅតំបន់អាស៊ាន សង្គ្រាមនៅអ៊ុយក្រែនក៏កំពុងបង្កឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនៅអឺរ៉ុប និងតំបន់អាស៊ានផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


