ព័ត៌មានជាតិ
អាស៊ានព្រួយបារម្ភចំពោះការប្រែប្រួលអន្តរជាតិ ដែលអាចធ្វើឱ្យតំបន់មានអស្ថិរភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃនេះ បានឱ្យដឹងថា អាស៊ានមានការព្រួយបារម្ភចំពោះការប្រែប្រួលអន្តរជាតិ និងក្នុងតំបន់ ជាពិសេសក្នុងការអភិវឌ្ឍន៍នាពេលថ្មីៗនេះ ក្នុងតំបន់ជាប់នឹងតំបន់អាស៊ាន ដែលអាចធ្វើឲ្យតំបន់មានអស្ថិរភាព។

តាមរយៈលទ្ធផលនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្រេចចេញសេចក្តីថ្លែងការណ៍ ផ្សាយនៅព្រឹកនេះ លើការអភិវឌ្ឍន៍ឆ្លងកាត់ច្រកសមុទ្រ ដោយបង្ហាញថា អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានភាពតំបន់ និងអន្តរជាតិ ជាពិសេសក្នុងការវិវឌ្ឍន៍នាពេលថ្មីៗនេះ ក្នុងតំបន់ក្បែរអាស៊ាន ដែលអាចធ្វើឲ្យតំបន់មានអស្ថិរភាព និងអាចនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ជម្លោះបើកចំហ និងផលវិបាកដែលមិនអាចទាយទុកជាមុនបានក្នុងចំណោមមហាអំណាចធំៗ។

អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពបង្កហេតុ និងរក្សាគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ អាស៊ានសូមរំលឹកឡើងវិញនូវការគាំទ្ររបស់រដ្ឋសមាជិកអាស៊ានចំពោះគោលនយោបាយចិនតែមួយរៀងៗខ្លួន។
ពិភពលោកកំពុងត្រូវការភាពឈ្លាសវៃ និងទំនួលខុសត្រូវយ៉ាងខ្លាំងរបស់មេដឹកនាំទាំងអស់ ដើម្បីលើកកម្ពស់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ ការរួមរស់ដោយសន្តិភាព និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមនៃសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

អាស៊ានគួរតែធ្វើសកម្មភាពរួមគ្នា ហើយអាស៊ានត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីរវាងភាគីទាំងអស់ រួមទាំងតាមរយៈការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង ដើម្បីការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបាន និងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់