ព័ត៌មានជាតិ
ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ៖ “កង្វះទំនុកចិត្ត និងឆន្ទៈនយោបាយ” រំខានដល់ផែនការសន្តិភាពមីយ៉ាន់ម៉ា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា បានលើកឡើងថា “កង្វះការជឿទុកចិត្ត និងឆន្ទៈនយោបាយ” កំពុងរារាំងដំណើរការសន្តិភាពរបស់ មីយ៉ាន់ម៉ា ហើយអាស៊ាននឹងនៅតែបន្តផាត់ឧត្តមសេនីយ៍ ដែលគ្រប់គ្រងប្រទេសរហូតទាល់តែពួកគេ ចូលរួមជាមួយគូបក្ខដិបក្ខរបស់ពួកគេ និងមានការវិវត្តទៅមុខយ៉ាងពិតប្រាកដ។

ការលើកឡើងរបស់លោក ប្រាក់ សុខុន ខាងលើនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានជម្រាបជូនពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋ មន្រ្ដីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្ដីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ។

សារព័ត៌មាន Mgronline ចេញផ្សាយនៅថ្ងៃទី ៧ ខែសីហាថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកឡើងបន្តថា លោកនឹងមិនចុះចាញ់ចំពោះបញ្ហាមីយ៉ាន់ម៉ានោះទេ បើទោះបីជាលោកមើលមិនឃើញ ពីការតាំងចិត្តពីភាគីណាមួយក្នុងការបោះបង់ការប្រយុទ្ធក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមទៀតថា ការប្រហារជីវិតសកម្មជន ៤នាក់ ពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គឺជាបញ្ហាដ៏ធំមួយដែលបានបំផ្លាញក្តីសង្ឃឹម នៃការកសាងសន្តិភាព ហើយអាស៊ានបានព្រមព្រៀងថា ប្រសិនបើមិនមានការវិវត្តទៅមុខនាពេលអនាគតទេ គោលជំហររបស់អាស៊ានលើមីយ៉ាន់ម៉ា នឹងត្រូវតែពិចារណាជាថ្មីឡើងវិញ៕
អត្ថបទ៖ គង់ សំអាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


