ព័ត៌មានជាតិ
លោក យង់ ពៅ ស្នើពលរដ្ឋបញ្ឈប់ការរិះគន់បែបជាន់ពន្លិចជុំវិញបញ្ហាភ្នំតាម៉ៅ
លោក យង់ ពៅ អគ្គលេខារាជបណ្ឌិត្យសភាកម្ពុជា បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់នូវការរិះគន់បែបជាន់ពន្លិចជុំវិញការឈូសឆាយនៅភ្នំតាម៉ៅដោយក្រុមហ៊ុនឯកជនមួយ ក្រោយពីរាជរដ្ឋាភិបាលបានចេញនូវសេចក្តីប្រកាសបញ្ឈប់សកម្មភាពទាំងនេះរួចមកហើយ។
លោក យង់ ពៅ ថ្លែងប្រាប់ “កម្ពុជាថ្មី” ថា កាលដែលរាជរដ្ឋាភិបាលបញ្ឈប់នូវការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ប្តូរមកជាការអភិរក្សធម្មជាតិនិងសត្វព្រៃវិញ គឺជារឿងគួរឱ្យសោមនស្សមួយសម្រាប់ប្រជាជនខ្មែរ ជាពិសេសអ្នកស្រលាញ់ធម្មជាតិតែម្តង បើទោះបីជាកន្លងមកមានបញ្ហាខុសឆ្គងទៅលើបញ្ហានេះក៏ដោយ។

ក្រោយពីបានឃើញនូវចំណាត់ការរបស់រដ្ឋាភិបាលបន្ទាប់ពីប្រជាជនបានសំណូមពររួចមក ក៏នៅតែមានប្រជាជនមួយចំនួនបានធ្វើការបញ្ចេញមតិបែបឌឺដងទៅកាន់រដ្ឋាភិបាលដដែល នៅលើបណ្តាញសង្គមនានា។

លោកក៏បានមើលឃើញថា ប្រជាជនមួយចំនួននៅតែមានអាកប្បកិរិយារិះគន់បែបជាន់ពន្លិច ទោះបីជាប្រមុខរដ្ឋកម្ពុជាបានកែប្រែស្ថានការណ៍យ៉ាងណាក្តី។ លោកបានលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋប្តូរយុទ្ធសាស្រ្តពីការរិះគន់បែបជាន់ពន្លិច មកជាការរិះគន់បែបស្ថាបនាព្រមទាំង លើកទឹកចិត្តដល់រដ្ឋាភិបាលឱ្យមានការខិតខំប្រឹងប្រែងធ្វើល្អបន្ថែមទៀត ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់មានទឹកចិត្តខិតខំកែលំអបន្ថែមទៀត។
លោកបាននិយាយថា៖ “ទាំងរឿងបរិស្ថាន រឿងសង្គម រឿងនយោបាយជាដើម យើងត្រូវតែប្តូរទស្សនៈពីការរិះគន់យកមកស្ថាបនាសង្គមយើងវិញទើបឱ្យប្រជាជនយើង យុវជនយើងមានទម្លាប់យកគំនិតវិជ្ជមានដាក់ក្នុងខ្លួន កាលណាយើងមានគំនិតវិជ្ជមានក្នុងខ្លួន ធ្វើឱ្យការគិតយកមនសិកាជាតិជាធំ ដើម្បីគោលដៅជាតិយើងអភិវឌ្ឍន៍និងមានស្ថេរភាពទាំងអស់គ្នា”។
គួររំលឹកថា បន្ទាប់ពីមានការរិះគន់និងខ្លះទៀតបានសំណូមពរឱ្យក្រុមហ៊ុនឯកជនបញ្ឈប់ការ ឈូសឆាយនៅតំបន់ភ្នំតាម៉ៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញនូវសេចក្តីប្រកាស លុបចោលនូវការអភិវឌ្ឍន៍នៅភ្នំតាម៉ៅ និងប្តូរមកជាការដាំដើមឈើប្រណិតសម្រាប់អភិរក្ស តំបន់នោះជំនួសវិញ។ ប៉ុន្តែក៏នៅតែមានមតិមួយចំនួនបានធ្វើការរិះគន់ និងឌឺដងចំពោះបញ្ហា ខាងលើដដែល៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


