ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នពីស្ថានភាពអាកាសធាតុ
អាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ និងប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត អំពីស្ថានភាពអាកាសធាតុពីព្រោះចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្ដុនិយម កាលពីថ្ងៃទី ៩ ខែសីហា បានឲ្យដឹងថា នៅតំបន់មាត់សមុទ្រ នៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន នៅក្នុងភូមិសាស្រ្ដខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ លើសពីនេះទៀត នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ ហើយបន្ទាប់ពីនោះ ភ្លៀងនឹងថមថយមកក្នុងកម្រិតពីតិចទៅមធ្យមវិញ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែសីហានេះថា រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវសមុទ្រ និងប្រជានេសាទ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ ដោយសារបញ្ហាអាកាសធាតុនេះ។

កាលពីថ្ងៃទី ៩ ខែសីហាម្សិលមិញ លោកវរសេនីយ៍ឯក សួន គីមហេង ស្នងការរងទទួលជួយដឹកនាំការងារការិយាល័យទេសចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវទឹក បានដឹកនាំកម្លាំងការិយាល័យទាំង ២ ចុះផ្សព្វផ្សាយពីអាកាសធាតុតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ចន្លោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប(ITCZ) មកពីភាគខាងជើងប្រទេសជិតខាង រួមជាមួយនឹងឥទ្ធិពលព្យុះទី ៧ ឈ្មោះ មូឡាន (MULAN) ដែលមានដំណើរឆ្ពោះទៅទិសខាងជើង ប្រទេសវៀតណាម នៅថ្ងៃទី ១១ ខែសីហាដែលនឹងមានខ្យល់ម៉ូសុងនិរតីបក់ខ្លាំង មកលើតំបន់សមុទ្រ ដែលបណ្តាឲ្យខេត្តជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់ និងបន្តមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
សមត្ថកិច្ច ក៏បានអំពាវនាវដល់ម្ចាស់ទូកអាជីវកម្ម ប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ ទាំងប្រព័ន្ធបច្ចេកទេស និងសម្ភារៈសុវត្ថិភាពផ្សេងៗ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ច ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសភ្ញៀវទេស ចរណ៍ សូមមានការប្រុងប្រយ័ត្នខ្ពស់ ប្រើប្រាស់អាវពោងទាំងពេលធ្វើដំណើរតាមទូកទេសចរណ៍ និងពេលចុះលេងទឹក ព្រមទាំងចៀសវាងកុំទៅលេងដល់ទឹកជ្រៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


