ព័ត៌មានជាតិ
មន្ត្រីក្រសួងយុត្តិធម៌ ៖ ទោះបីចំណាត់ថ្នាក់កម្ពុជាយ៉ាងណា ក៏ការងារប្រឆាំងការជួញដូរមនុស្សនៅតែបន្តយ៉ាងសកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់ថា បើទោះបីជាចំណាត់ថ្នាក់កម្ពុជាទទួលបានយ៉ាងណាក៏ដោយ តែបេសកកម្មសម្រាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់កម្ពុជានៅតែបន្ត ដរាបណាការងារមួយនេះមិនទាន់សម្រេចតាមគោល ដៅរបស់ខ្លួន។ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ១២ ខែសីហានេះ នាទីស្ដីការគណៈរដ្ឋមន្ត្រី។

លោក កេង សុម៉ារិទ្ធ លើកឡើងថា បើទោះបីនៅក្នុងឆ្នាំនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ ដែលវាយតម្លៃដោយសហរដ្ឋអាមេរិកក៏ដោយ តែជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចក្រឡាហោម ស ខេង ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺតែងតែយកចិត្តទុកដាក់ខ្ពស់ប្រកបដោយឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តក្នុងការបំពេញការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យមានប្រសិទ្ធភាព និងកាត់បន្ថយបទល្មើសជាបន្តបន្ទាប់។
លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការខិតខំរបស់កម្ពុជាលើការងារប្រឆាំងអំពើជួញដូរមនុស្សនេះ គឺមិនមែនដើម្បីតែចំណាត់ថ្នាក់ទេ បើទោះបីចំណាត់ថ្នាក់កម្ពុជា ទទួលបានយ៉ាងណាក៏ដោយ ក៏បេសកកម្មមួយនេះនៅតែបន្តដដែល ពោលគឺដរាបណាមិនទាន់បានសម្រេចគោលដៅដែលខ្លួនចង់បាន។ លោកបន្តថា ក្នុងនាមជារដ្ឋមួយ គឺកម្ពុជាមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ និងការធានាការពារសិទ្ធសេរីភាពរបស់ពលរដ្ឋ និងជនបរទេសទាំងឡាយដែលរស់នៅកម្ពុជា កុំឲ្យក្លាយជាជនរងគ្រោះដោយសារការជួញដូរ។
ជាមួយគ្នានេះ លោក កេង សុម៉ារិទ្ធ បញ្ជាក់ដែរថា ក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងការពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា គឺក្រសួងបានយកចិត្តទុកដាក់យ៉ាងមោះមុត និងយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ផងដែរ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


