ព័ត៌មានជាតិ
កម្ពុជា និងប៉ាគីស្ថាន ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកាន់តែប្រសើរ
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានប្តេជ្ញារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ។

នៅក្នុងជំនួបជាមួយ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន កាលពីរសៀលថ្ងៃទី១៧ ខែសីហា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម គួរចាប់ផ្តើមតាមរយៈការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតបានឯកភាពទាំងស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ និងការគាំទ្រទាំងលើអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។

លោកបានបន្តថា វិស័យកសិកម្មរបស់ប៉ាគីស្ថានក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។ ហេតុនេះ តាមរយៈអនុស្សារណៈ នៃការយោគយល់គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងជាច្រើនមកកម្ពុជា ហើយទន្ទឹមនឹងនេះក៏ត្រូវការរៀនសូត្របន្ថែមពីភាគីកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ចំណែកវិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦ លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។
លោករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញជាផ្លែផ្កាដូចការរំពឹងទុក ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសទាំងពីរប្រកបដោយចីរភាព និងនិរន្តរភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


