ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួង បើកយុទ្ធនាការលាងសំអាតដៃ ដើម្បីសង្គ្រោះជីវិត
មន្តីរពេទ្យព្រះអង្គឌួងសហការជាមួយអង្គការ កយកា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការលាងសំអាតដៃ គឺសង្រ្គោះជីវិតជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាពិគ្រោះជំងឺនៅមន្ទីរពេទ្យ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីរបៀបលាងដៃឱ្យបានត្រឹមត្រូវកាត់ បន្ថយការចម្លងជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ១៩។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលមន្ទីរពេទ្យព្រះអងង្គឌួងបានបើកយុទ្ធនាការនេះឡើង ដើម្បីបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតដល់គ្រូពេទ្យ និងប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ សំដៅការការពារការចម្លងរោគ និងការឆ្លងរោគផ្សេងៗ។

លោកសាស្ត្រាចារ្យរង បានបន្តថា ជាងនេះទៀតយុទ្ធនាការនេះគឺបានផ្សាភ្ជាប់ទៅនឹងសិក្ខាសាលាដល់លានុប្បដ្ឋាកដែលអង្គការកយកាបានរៀបចំ កាលពីថ្ងៃទី២០ សីហាកន្លងទៅ ហើយដោយនៅក្នុងសិក្ខាសាលានោះក៏មានប្រធានបទពីការលាងដៃនេះដែរ។
លោកសាស្ត្រាចារ្យរង បានឱ្យដឹងទៀតថា៖ “ការបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួងបានយល់ដឹងពីរបៀបលាងដៃឱ្យបានត្រឹមត្រូវនេះ គឺដើម្បីឱ្យពួកគាត់ជួយផ្សព្វផ្សាយ និងបង្រៀនបន្តដល់សាច់ញាតិក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាបន្តទៀត ដើម្បីការពារពីជំងឺឆ្លងផ្សេងៗ ពិសេសជំងឺកូវីដ១៩”។

លោកនាយកមន្ទីរពេទ្យបានបញ្ជាក់ថា ការធ្វើអនាម័យដូចជារស់នៅស្អាត និងផឹកស្អាត ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជៀសការចម្លងជំងឺឆ្លងងផ្សេងៗ ពិសេសជំងឺឆ្លងថ្មីៗដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ដូចជាជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗទៀត។
លោកសាស្ត្រាចាររង បានបន្តទៀតថា៖ “យើងដឹងហើយថាគ្រូពេទ្យយើងទាំងអស់គ្នាក៏បុគ្គលិកមន្ត្រីរាជការបានដឹងពីរបៀបលាងសំអាតដៃដើម្បីការពារជំងឺឆ្លងផ្សេងៗដែលឆ្លងតាមរយៈការប៉ះពាល់ដៃនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយទន្ទឹមនឹងមានក្រមសីលធម៌ និងមានវិន័យច្បាស់លាស់ក៏យើងត្រូវលាងសំអាតខ្លួនប្រាណយើងឱ្យបានស្អាតដែរ ហើយគ្រូពេទ្យបានដឹងពីរៀបលាង ហើយតែនេះជារំលឹកហើយរំលឹកទៀតដើម្បីឱ្យពួកគាត់អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងរៀនហើយរៀនទៀត និងអនុវត្តឥតឈប់ឈរ”។

លោកសាស្ត្រាចារ្យរង បានបន្ថែមថា ក្រៅពីយុទ្ធនាការលាងសំអាតដៃនេះ មន្ទីរពេទ្យនឹងធ្វើយុទ្ធនាការផ្សេងៗទៀតដូចជាការលាងដៃនៅក្នុងបន្ទប់វះកាត់ឱ្យបានត្រឹមត្រូវ ពិសេសលាងនៅតាមបន្ទប់វះកាត់ដែលមានរបៀបលាងផ្សេងទៀតដើម្បីការចម្លងរោគ។
លោកស្រី គីម ជីនហា (Kim Jin hua) ប្រធានផ្នែកគ្រប់គ្រងបង្ការរោគ នៃមន្ទីរពេទ្យស៊ុងចុងយ៉ាង នៃប្រទេសកូរ៉េបានមានប្រសាសន៍ថា ការចូលរួមជួយគាំទ្រដល់យុទ្ធនាការអនាម័យដៃជាមួយពេទ្យព្រះអង្គឌួងនេះដោយសារការធ្វើអនាម័យដៃនេះ វាជាចំណុចសំខាន់ណាស់ក្នុងចូលរួមលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង។ ម្យ៉ាងទៀតអង្គការ កយកា តែងតែសហការ និងជួយដល់មន្ទីរពេទ្យអង្គឌួងជារៀងរហូតមក ដែលធ្វើឱ្យមន្ទីរពេទ្យនេះមានការរីកចម្រើន និងមានពលរដ្ឋមកទទួលសេវាកាន់តែច្រើនឡើងៗជាលំដាប់។

ចំណែក លោក ហុង បញ្ញា ប្រធានក្រុមការងារអប់រំការទប់ស្កាត់បង្ការចម្លងរោគ នៃមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា ការលាងដៃបើគិតទៅវាមានភាពសាមញ្ញណាស់ ប៉ុន្តែការលាងដៃដើម្បីកាត់បន្ថយការចម្លងមេរោគគឺយើងត្រូវមានបច្ចេកទេសស្តង់ដារដែលប្រើទូទាំងពិភពលោក។
លោកបានបន្តថា នៅក្នុងអន្តរកាលនៃជំងឺកូវីដ១៩នេះ គឺជំងឺឆ្លងតាមរយៈការមិនធ្វើអនាម័យឱ្យបានត្រឹត្រូវនេះធ្វើឱ្យមេរោគចម្លងតាមរយៈច្រមុះ ត្រចៀក បំពង់ក និងប្រដាប់ប្រដាប់ដង្ហើម ហើយមេរោគមួយចំនួនធំឆ្លងតាមរយៈដៃរបស់យើង។

លោកបានបន្តទៀតថា ដូចនេះដើម្បីកាត់បន្ថយនៃការឆ្លងជំងឺផ្សេងៗ យើងត្រូវលាងដៃឱ្យបានត្រឹមត្រូវដែលមានចំនួន ៦ ដំណាក់កាលដើម្បីលប់បំបាត់មេរោគដែលទំនៅលើដៃរបស់យើងម្នាក់ៗ ពោលគឺយើងត្រូវលាងដៃនៅពេលមុន ឬក្រោយពេលបរិភោគអាហារ ឬមុន និងក្រោយចូលបន្ទប់ទឹក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២១ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


