ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តស្វាយរៀង នឹងត្រូវប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ ២០២៣
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានដាក់ពង្រាយកម្លាំងបោសសម្អាតមីននៅខេត្តស្វាយរៀង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។

លោកបន្តទៀតថា ការងារបោសសម្អាតមីននៅខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ដើម្បីប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន ដែលត្រូវបោសសម្អាតក្នុងទំហំផ្ទៃដីមានមីន ១២,៣៨ គីឡូម៉ែត្រក្រឡា។

ជាមួយគ្នានេះ លោក ក៏បានស្នើសុំឲ្យកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ត្រូវធ្វើការបោសសម្អាត និងកម្ទេចគ្រាប់មីនឲ្យអស់ពីទឹកដីខេត្តស្វាយរៀង ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការឲ្យបានពេញលេញ ដល់កម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ដែលកំពុងអនុវត្តន៍គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នៅទឹកដីខេត្តស្វាយរៀង ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យតាមផែនការ៕ ដោយ:ភក្ដី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


