ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសទទួលស្គាល់សាលាបឋមសិក្សា២ធ្នូ ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលាបឋមសិក្សា២ធ្នូ នៅខេត្តបាត់ដំបង ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ហើយស្នើឱ្យសាលានេះ ចែករំលែបបទពិសោធន៍នេះដល់សាលារៀនផ្សេងៗទៀត។ ពិធីប្រកាសដាក់សាលាបឋមសិក្សា២ធ្នូ ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងពិធីសម្ពោធការថតវីដេអូការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង បានធ្វើឡើងកាលពីពេលថ្មីៗនេះក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការដាក់ឱ្យសាលាបឋមសិក្សា២ធ្នូ ជាសាលាគំរូអំណាន និងគណិតវិទ្យាថ្នាក់ដំបូងក្នុងគោលបំណង ដើម្បីជំរុញសាលាបឋមសិក្សាខិតខំពង្រឹង និងពង្រីកវិធីសាស្ត្របង្រៀន និងរៀន នៅក្នុងសាលារៀន និងជួយដល់សាលារៀនដទៃទៀត តាមរយៈការផលិតជាវីដេអូ និងសម្ភារៈរៀន និងបង្រៀន ការធ្វើថ្នាក់និទស្សន៍ ការប្រជុំបច្ចេកទេស ការផ្ដល់ប្រឹក្សាគរុ កោសល្យ និងទស្សនកិច្ចសិក្សា ឆ្ពោះទៅលើកកម្ពស់គុណភាពរៀន និងបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះការរៀបចំការផលិតវីដេអូការបង្រៀនគណិតវិទ្យាថ្នាក់ដំបូងវិញគឺដើម្បីជួយជាមូលដ្ឋានដល់សាលារៀន ដែលមិនទាន់បានទទួលការបំប៉នកញ្ចប់សម្ភារៈ គណិតវិទ្យាថ្នាក់ដំបូង និងជាជម្រើសបន្ថែមទៀតសម្រាប់គ្រូបង្រៀន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ លោករដ្ឋមន្ត្រីចាត់ទុកថាការរៀបចំសម្ភារៈបង្រៀនគណិតវិទ្យាសម្បូរបែប ដើម្បីឱ្យសិស្សអាចយល់ពីប្បញ្ញត្តិបានច្បាស់លាស់ ដោយរៀបចំជាឌីជីថលដែលមានរូបភាពច្បាស់លាស់ និងងាយស្រួលសម្រាប់គ្រូបង្រៀនក្នុងការអនុវត្ត៕
ដោយ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


