ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើអ្នកមានអាវុធកែច្នៃបរបាញ់សត្វព្រៃ និងឧបករណ៍នេសាទខុសច្បាប់ ប្រគល់ជូនអាជ្ញាធរ
ស្ទឹងត្រែង ៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការស្នើសុំអ្នកមានអាវុធកែច្នៃបរបាញ់សត្វព្រៃ និង ឧបករណ៍នេសាទខុសច្បាប់ មកប្រគល់ជូនអាជ្ញាធរវិញដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ និងនាំគ្នាបញ្ឈប់ការបរបាញ់និងសម្លាប់សត្វព្រៃទាំងអស់គ្នា។

ថ្លែងក្នុងពិធីដុតកម្ទេចចោលអាវុធកែច្នៃខុសច្បាប់ នៅភូមិសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោកសាយសំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា ឧបករណ៍ដែលសមត្ថកិច្ចដុតកម្ទេចចោលមានដូចជា ខ្សែអន្ទាក់ ឧបករណ៍ឆក់ត្រី និងអួនជាដើម។

លោកមានប្រសាសន៍ទៀតថា មន្ត្រីផ្នែកបរិស្ថានយើងត្រូវសហការជាមួយអាជ្ញាធរនៅតាមមូលដ្ឋាននិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋណា ដែលស្ម័គ្រចិត្តចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ។
លោកមានប្រសាសន៍បន្ថែមថា ការដុតអាវុធកែច្នៃនិងឧបករណ៍ផ្សេងៗនេះ យើងចង់បង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋយើងជួយផ្សព្វផ្សាយបន្ថែមទៅបងប្អូនអ្នកឯទៀតៗ ឱ្យឈប់ផលិត អាវុធកែច្នៃនិងនាំគ្នាការពារសត្វព្រៃវិញ ដើម្បីទុកបម្រើឱ្យវិស័យទេសចរណ៍ពេលមានភ្ញៀវទេសចរណ៍មកទស្សនាបងប្អូននិងទទួលបានប្រាក់ចំណូលដោយប្រយោលនិងមិនចេះរីងស្ងួត។

លោកសួងហ៊ី អភិបាលស្រុកសៀមបូកបានគាំទ្រចំពោះយន្តការនេះ ហើយក្នុងនាមអាជ្ញាធរស្រុកលោកនិងផ្សព្វផ្សាយព្រឹត្តិការណ៍ដុតបំផ្លាញឧបករណ៍ខុសច្បាប់នេះជូនដល់ប្រជាពលរដ្ឋយើងបន្ថែមដើម្បីបង្ហាញពីវត្ថុតាងដែលសមត្ថកិច្ចយើងរឹបអូសបានកន្លងមក។
លោកបន្តថា ព្រឹត្តិការណ៍ដុតបំផ្លាញអាវុធនេះពិតជាបានលាតត្រដាងឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការកាប់ឈើ និងការបរបាញ់សត្វព្រៃ សត្វស្លាប ដែលយើងកំពុងនាំគ្នាអភិរក្ស តំបន់ព្រៃឡង់និងក្នុងភូមិសាស្ត្រផ្សេងៗទៀត នៅស្រុកសៀមបូកខេត្តស្ទឹងត្រែងយើងនេះ។

សូមបញ្ជាក់ថា សកម្មភាពដុតបំផ្លាញ ឧបករណ៍ហាមឃាត់នេះ រួមមានអាវុធកែច្នៃ ៩៥ដើម ស្នាតេះ៦១ដើម ខ្សែអន្ទាក់ ៣.៣២៧ខ្សែ ក្បាលឆក់៧១គ្រឿង មងដាក់សត្វ ២៦ត្បូង ដាយ៦០ម៉ែត្រ អង្គប់៥៨ គ្រឿង ផងដែរ។ ហើយឧបករណ៍ដែលត្រូវបំផ្លាញនេះ គឺបានមកពីមន្ត្រីជំនាញផ្នែកបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធដកហូតបាននៅក្នុងភូមិសាស្ត្រ ស្រុកសៀមបូកនិងតំបន់ព្រៃឡង់ ពីជនខិលខូចក្នុងរយៈពេល២ឆ្នាំមកនេះ៕
ដោយ ៖ ងិនលីម

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


