ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-គុយបានឹងចងចាំនូវការងារដែលបានធ្វើរួមគ្នាជាយូរជាពិសេសការជួយគ្នាក្នុងឆ្នាំ ១៩៧៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងគុយបា នឹងចងចាំនូវការងារដែលបានធ្វើជាមួយគ្នាជាយូរមកដែរ។ ជាពិសេសការជួយគ្នាក្នុងឆ្នាំ១៩៧៩ កាលពី៤៣ឆ្នាំមុននោះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពេលនោះសម្តេចបានអញ្ជើញបំពេញទស្សនកិច្ចនៅគុយបា ដែលពេលនោះសម្តេចនៅជារដ្ឋមន្ត្រីការបរទេស ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋរបស់កម្ពុជាចូលរួមកិច្ចប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ។
នៅក្នុងជំនូបពិភាក្សាជាមួយ លោកEsteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបាគ្រាដែលសម្ដេចបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបានៅថ្ងៃទី២៥ ខែកញ្ញា ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា និងគុយបា មានភូមិសាស្ត្រឆ្ងាយពីគ្នាមែន ប៉ុន្តែមិនមែនជាឧបសគ្គសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចមកកាន់គុយបាននោះទេ ហើយក៏មិនមែនជាឧបសគ្គសម្រាប់នាយករដ្ឋមន្ត្រីគុយបា។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ប្រសិនបើគ្មានការជួយរបស់លោកហ្វីដែលកាស្ត្រូទេនោះ កៅអីកម្ពុជាក្នុងចលនាមិនចូលបក្សសម្ព័ន្ធនេះ គឺដូចនឹងស្ថានភាពនៅអង្គការសហប្រជាជាតិ តែដោយសារមានការជួយរបស់ឯកឧត្តមហ្វីដែលកាស្ត្រូ ទើបកៅអីកម្ពុជាក្នុងអង្គការចលនាមិនចូលបក្សសម្ព័ន្ធត្រូវទុកទំនេរ។ សម្តេចតេជោក៏បានអញ្ជើញប្រធានសភាគុយបាបំពេញទស្សនកិច្ចនៅកកម្ពុជាក្នុងពេលវេលាដ៏សមស្រមនាពេលខាងមុខ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើពិធីបដិសណ្ឋារកិច្ចផ្លូវការជាមួយលោក Miguel Diaz-Canel ប្រធានាធិបតី នៃសាធារណរដ្ឋគូបា។ នៅក្នុងជំនួបកំពូលនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្រោយពេលបដិវត្តន៍នៃប្រទេសគុយបា។ ជាការពិតយើងពិតជាមានភាពរឹងមាំ និងចំណុចខ្លាំងនៃទំនាក់ទំនងរវាងប្រទេសទាំងពី។
ទំនាក់ទំនងរបស់យើងបានចាប់ផ្តើម ជាពិសេសរវាងឯកឧត្តម ហ្វីដែលកាស្ត្រូ និងអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងន័យនេះយើងនឹងអបអរសាទរនៅក្នុងខែតុលាខាងមុខនេះនូវខួប ១០០ឆ្នាំនៃព្រះជន្មាយុព្រះករុណាសម្តេចឪ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ភាគច្រើននៃថ្នាក់ដឹកនាំរបស់យើងពេលនេះ កើតក្រោយបដិវត្តន៍ប្រទេសគុយបា ហើយបានដឹងក្តី ជាពិសេសបានស្តាប់ និងរៀនសូត្រអំពីដំណើរការនៃការស្វែងរកសេរីភាពដូចបណ្តាប្រទេសមួយចំនួនដូចជា ឡាវ កម្ពុជា និងវៀតណាមផងដែរ។ ហើយយើងតែងតែចងចាំអំពីពាក្យស្លោកថា ការទាមទារឯករាជ្យសម្រាប់កម្ពុជា ឡាវ និងវៀតណាម កន្លងទៅនេះ ហើយយើងក៏ចងចាំផងដែរអំពីដែលជាសង្គ្រាម ជាពិសេសការទម្លាក់គ្រាប់បែកនៅលើទឹកដីកម្ពុជាកន្លងទៅនេះ។
ប្រទេសយើងទាំងពីរជាស្ថាបនិកនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ លោកប្រធានាធិបតីគុយបា បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា និងគុយបាបានគាំទ្រការស្វែងរកសន្តិភាព ក៏ដូចជាយុត្តិធម៌នៅលើពិភពលោកនេះ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា នេះគឺជាមូលដ្ឋាននៃទំនាក់ទំនងប្រទេសគុយបា និងកម្ពុជា។
អ្វីដែលធ្វើឱ្យទំនាក់ទំនងកើតឡើង ថ្វីដ្បិតភូមិសាស្ត្រនៅឆ្ងាយពីគ្នាមែន ប៉ុន្តែមិត្តភាពប្រទេសទាំងពីរមានយូរអង្វែងមកហើយ។ មិត្តភាពនេះ បានរឹងមាំ និងមានសាមគ្គីខ្ពស់ផងដែរ។ នេះជាហេតុផលដែលនាំឱ្យមានទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីនៅគុយបា ដើម្បីពង្រឹងឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។
លោកប្រធានាធិបតីគុយបានលើកឡើងទៀតថា គុយបាទទួលស្គាល់ភាពក្លាហានរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធដើម្បីការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។
លោកប្រធានាធិបតីបានបន្ថែមថា យើងនឹងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ជាពិសេសទៀត ពង្រឹងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ ហើយយើងត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


