ព័ត៌មានជាតិ
ពលរដ្ឋជាច្រើនបាននាំគ្នាអញ្ជើញទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនានា ក្នុងខេត្តរតនគិរី
នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងសង្គេតឃើញបងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ ប្រុសស្រី ដែលជាអ្នកគោរពជឿជាក់លើព្រះពុទ្ធសាសាបានធ្វើដំណើរតាមរយៈរថយន្ត ម៉ូតូ និងខ្លះដោយថ្មើជើងសំរាប់ផ្ទះជិតវត្ត ដៃយូរចង្ហាន់មាន បាយ ម្ហូប ផ្លែឈើ ទឹកក្រូច ទឹកសុទ្ធ គ្រឿងបច្ច័យទាំងបួន ទៅវេប្រគេនទៅដល់ព្រះសង្ឃដែលគង់នៅក្នុងទីអារាមនានាក្នុងខេត្តរតនគិរីដើម្បីឧទ្ទិសកុលទៅដល់បុព្វការីជន មានជីដូនជីតា បងប្អូន និងញ្ញាត្តិការទាំង៧សណ្តាន ដែលបាន
ចែកឋានទៅលោកខាងមុខហើយនោះរៀងៗខ្លួន។

ជាក់ស្ដែងដូចជានៅវត្តឥសាន្តរតនារាមហៅវត្តភ្នំស្វាយ ដែលជាវត្តមួយនៅក្នុងក្រុងបានលុងក៏មានសភាពមមារញឹកខ្លាំង កំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។ ប្រជាពលរដ្ឋដែលចូលរួមនៅក្នុងថ្ងៃដ៏ពិសេសនេះ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសីលធម៌ និងទំនៀមទម្លាប់ ដែលខ្មែរមានតាំងពីបុរាណកាលមក។
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ បើទោះជាខេត្តរតនគិរីមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃក្តី តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានធ្វើដំណើរទៅវត្តអារាម យកចង្ហាន់ទៅប្រគេនព្រះសង្ខ ស្តាប់ព្រះសង្ឃសូត្រធម៌បង្សុកូលនិងចម្រើនព្រះបរិត្ត ខ្លះសមាទាននូវសីល៥ និងធ្វើពិធីរាប់បាត្រទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺមានបងប្អូនប្រជាពលរដ្ឋខ្លះបានចេញដំណើរទៅដាក់បិណ្ឌជិតឫនៅទីឆ្ងាយៗ និងនៅតាមស្រុកកំណើតរបស់ពួកគាត់ ខ្លះទៀតក៏ឆ្លៀតពេលទៅដើរលេងនៅតាមរម្មណីយដ្ឋាននានា តាមតែខ្លួនចង់ទៅ។
ជាពិសេសក្នុងថ្ងៃភ្ជុំធំនេះតែម្តង ប្រជាពលរដ្ឋបាននាំគ្នាយកចង្ហាន់ទៅវត្តគ្រប់ៗគ្នា ទៅលទ្ឌភាពធនធាន និងសទ្ធាជ្រះថ្លារបស់ខ្លួន។ ដោយឡែកសន្តិសុខសណ្តាប់ធ្នាប់ក៏ល្អប្រសើរ ទាំងនៅតាមគេហដ្ឋានប្រជាពលរដ្ឋ តាមវត្តអារាម និងនៅតាមទីសាធារណៈនានា។

គួររំលឹកថា បុណ្យភ្ជុំបិណ្ឌជាពិធីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរនិងក្នុងវប្បធម៌ខ្មែរ។ ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពី ថ្ងៃ កាន់បិណ្ឌទី១រហូតដល់ថ្ងៃទី១៥ឬហៅថាថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋខ្មែរនៅតាមភូមិនីមួយៗបានចែកវេនគ្នាធ្វើបាយម្ហូប ជាចង្ហាន់ យកទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសល ដល់ញាតិការទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅ។
គេមានជំនឿថា ពេលមនុស្សស្លាប់ទៅព្រលឹង អ្នកស្លាប់នោះអាចទៅកើតនៅឋានទេវលោក ឬក៏ឋាននរក ប្រេតជាដើម។

ចំពោះករណីអ្នកទៅកើតនៅឋាននរក ប្រេត គឺមានតែការ ប្រគេនចង្ហាន់ដល់ព្រះសង្ឃឲ្យលោក ឧទ្ទិសកុសលជូនទៅ ប៉ុណ្ណោះទើបអាចទៅដល់។
អាស្រ័យដោយពិធីបុណ្យនេះ ក្នុងមួយឆ្នាំមាន រយៈពេល១៥ថ្ងៃ ហេតុដូច្នេះហើយ ទើបពលរដ្ឋខ្មែរនាំគ្នាធ្វើបុណ្យនេះ តាមជំនឿពីដូនតា មកដើម្បីឲ្យចិត្តជ្រះថ្លា៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


