ព័ត៌មានជាតិ
បព្វជិតសាសនានានាជាង ១ ៧០០ អង្គ/រូប បានឆ្លងកូវីដ-១៩ និង អនិច្ចធម្ម ២៣ អង្គ/រូប
បណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា បានលើកឡើងថា មកដល់ពេលនេះ ព្រះសង្ឃពុទ្ធសាសនាដែលបានឆ្លងជំងឺកូវីដ-១៩ មានចំនួន ១ ២៤៥ អង្គ ជាសះស្បើយចំនួន ១ ២៣៣ អង្គ ក្នុងនោះអនិច្ចធម្ម ចំនួន ១៦អង្គ។

បណ្ឌិត សេង សុមុនី បានឱ្យដឹងបន្តថា ថ្នាក់ដឹកនាំពាហិរសាសនាដែលបានឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧៥ រូប ជាសះស្បើយ ចំនួន ៤៥៩ រូប មរណភាព ចំនួន ៧រូប។ ក្នុងនោះរួមមាន៖ សាសនាឥស្លាម ចំនួន ៣១៥ រូប ជាសះស្បើយ ចំនួន ៣០៥ រូប មរណភាព ចំនួន ៦ រូប, គ្រិស្ដសាសនា ចំនួន ១២២ រូប ជាសះស្បើយ ចំនួន ១១៦ រូប មរណភាព ចំនួន ១ រូប និងសាសនាផ្សេងៗ ចំនួន ៣៨ រូប ជាសះស្បើយ ចំនួន ៣៨ រូប មិនមានមរណភាព។

រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនារូបនេះ បញ្ជាក់ថា ក្នុងចំណោមព្រះសង្ឃ ចំនួន ៧០ ៩០៥ អង្គ ព្រះសង្ឃទាំងពីរគណៈ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន ៦៤ ៨៦៤ អង្គ ស្មើនឹងចំនួន ៩៣%។ ថ្នាក់ដឹកនាំពាហិរសាសនាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤ ០៧៨ រូប ក្នុងនោះថ្នាក់ដឹកនាំឥស្លាមសាសនា ១ ៤៨៧ រូប ថ្នាក់ដឹកនាំគ្រិស្ដសាសនា ២ ៣៤៣ រូប និងថ្នាក់ដឹកនាំសាសនាផ្សេងៗ ២៤៨ រូប។

គួរបញ្ជាក់ថា នៅតាមបណ្តាវត្តអារាម វិហារ ស្នាក់ការថ្វាយបង្គំ បានចូលរួមជាប្រចាំក្នុងការផ្សព្វផ្សាយពីផលប៉ះពាល់នៃការ ប្រើប្រាស់គ្រឿងញៀន និងវិធីការពារ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជាពិសេសគ្រប់វត្តអារាមទាំងអស់ បានចូលរួមអនុវត្តការវាយគង ជួង រគាំង និង ទូងស្គរព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររម្លឹកប្រជាពលរដ្ឋពីវិធានការ “៣ការពារ” និង “៣កុំ”៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


