ព័ត៌មានជាតិ
តោះ! មកស្គាល់សាកលវិទ្យាល័យនៅខេត្តបាត់ដំបង សម្រាប់សិស្សបន្តមហាវិទ្យាល័យ
ក្រៅពីរាជធានីភ្នំពេញ នៅក្នុងខេត្តបាត់ដំបងមានគ្រឹះស្ថានឧត្តមសិក្សាសម្រាប់សិស្សសិក្សាគ្រប់មុខជំនាញ។ គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបងមួយចំនួន ក៏ជាបណ្តាញសាខាសាលាធំៗនៅរាជធានីភ្នំពេញ។
កម្ពុជាថ្មី សូមបង្ហាញគ្រឹះស្ថានឧត្តមសិក្សាដែលមាននៅក្នុងខេត្តបាត់ដំបង។
១. សាកលវិទ្យាល័យជាតិបាត់ដំបង

ជាសាកលវិទ្យាល័យរបស់រដ្ឋធំជាងគេបំផុតនៅក្នុងភូមិភាគពាយព្យបង្កើតឡើងដោយអនុក្រឹត្យលេខ ២៦ .អន ក្រ.បក ចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៧ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង។ សាលានេះមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២. សាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

ជាគ្រឹះស្ថានអប់រំឧត្ដមសិក្សាសាធារណៈបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលមានសាខារាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង។ សាខាខេត្តបាត់ដំបងមានទីតាំងស្ថិតនៅក្នុងវត្តដំរីស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣. សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន បង្កើតឡើងដោយស្ថាបនិកលោក ទុន ភក្តី ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅអាគារលេខ ៧៤ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤. សាកលវិទ្យាល័យអន្តរជាតិ ឌូវី

សាកលវិទ្យាល័យអន្តរជាតិឌូវី ( Dewey International University) ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ព្រមទាំងជាសាកលវិទ្យាល័យដំបូងបំផុតនៅកម្ពុជា ដែលមានការគាំទ្រយ៉ាងពេញទំហឹងពី ៣ ប្រទេសរួមគ្នា រួមមាន កម្ពុជា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ថែមទាំងមានការជួយជ្រោមជ្រែងទាំងផ្នែកបច្ចេកទេស និងសម្ភារពីបណ្ដាប្រទេសជាច្រើនទៀត នៅលើពិភពលោក។ សាកលវិទ្យាល័យ ឌូវី មានទីតាំងស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៥. សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ខេត្តបាត់ដំបង

សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបង ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន បណ្តុះបណ្តាលលើមុខជំនាញផ្សេងៗគ្នា ព្រមទាំងបែងចែកចេញជា មហាវិទ្យាល័យចំនួន ៧ ថែមទៀតផង។ ជាសាខាសាលាដ៏ល្បីមួយនៅរាជធានីភ្នំពេញ សាលាបញ្ញាសាស្រ្តកម្ពុជាខេត្តបាត់ដំបងមានទីតាំងស្ថិតនៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង តាមបណ្ដោយផ្លូវស្ពាន សម្តេចក្រឡាហោម ស ខេង ត្រើយខាងកើតចម្ងាយ ៣០០ម៉ែត្រ។
៥.សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង

ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មានមហាវិទ្យាល័យចំនួន ៥ អប់រំទៅតាមជំនាញ មានទីតាំងស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់់ដំបង ខេត្តបាត់ដំបង។
៦. សាកលវិទ្យាល័យ ខេមរៈ ខេត្តបាត់ដំបង

ជាគ្រឹះស្ថានឧត្ដមសិក្សាឯកជនមួយ ធ្វើការបណ្តុះបណ្តាលលើមុខជំនាញខុសៗគ្នាជាច្រើន។ សាកលវិទ្យាល័យនេះ មានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៧. វិទ្យាស្ថាន វ៉ាន់ដា ខេត្តបាត់ដំបង

វិទ្យាស្ថានវ៉ាន់ដា ខេត្តបាត់ដំបង ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មានទីតាំងស្ថិតនៅដីឡូត៍លេខ២៧១ ផ្លូវលេខ ៦១៤ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
ដោយ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


