ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ នាំយកស្បៀងសង្រ្គោះបន្ទាន់របស់សម្តេចតេជោ ចែកជូនពលរដ្ឋ១៦០គ្រួសារដែលរងគ្រោះដោយទឹកជំនន់
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងនិងសហការី បាននាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១៦០គ្រួសារ នៅឃុំមានជ័យ និងឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ជាមួយគ្នានេះដែរ ឯកឧត្តម លើកឡើងថា គ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅឆ្នាំនេះទឹកធំជាងឆ្នាំមុនៗ ដែលបង្កឲ្យមានការលិចផ្ទះសម្បែងផលដំណាំខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ ប៉ះពាល់ដល់ការប្រកបមុខរបរប្រចាំថ្ងៃ និងមានភ្លៀងខ្លាំងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផងដែរ។ ដោយមើលឃើញអំពីទុក្ខលំបាកការរស់នៅរបស់ប្រជាពល រដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់នូវស្បៀងបន្ទាន់តាមរយៈរដ្ឋបាលខេត្ត សម្រាប់យកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ។

ឯកឧត្តមបន្ថែមថា ការចែកអំណោយទាំងនេះ គឺមិនបានចែកគ្រប់គ្នានោះទេ ដោយអាជ្ញាធរស្រុក ស្រង់យកតែអ្នកដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់។ ទន្ទឹមនោះអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ជាពិសេសនៅកន្លែងណាដែលងាយរងគ្រោះដើម្បីកំណត់មុខសញ្ញា និងជម្លៀសពួកគាត់ឲ្យមករកទីទួលមានសុវត្ថិភាព។

ឯកឧត្តមណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវនៅក្នុងភូមិសាស្រ្តសាម៉ី ដែលទទួលរងគ្រោះសារជំនន់ទឹកភ្លៀង ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋ សម្រាប់ស្តារជីវភាពឡើងវិញ បន្ទាប់ពីទឹកបានស្រកទៅវិញ ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកសេអ៊ីវ ត្រីខ និងទឹកបរិសុទ្ធផងដែរ៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


