ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី មិនមានបំណងផ្លាស់ប្ដូរតំណែងមន្ត្រីនៅក្នុងក្រសួងនោះទេ
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី បានឲ្យដឹងថា ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបលោកមិនមានបំណងតែងតាំង ឬផ្លាស់ប្តូរតំណែងមន្ត្រីនៅក្រសួងនោះទេ។

លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «សម្រាប់លោក គឺមិនមានគំនិតអគតិណាមួយចំពោះការតែងតាំង ឬការផ្លាស់ប្ដូរមុខតំណែងមន្ត្រីនៅក្រសួងកសិកម្មនាពេលនេះទេ ដោយហេតុថា លោកទើបតែទទួលបានការតែងតាំង និងចូលកាន់តំណែងជារដ្ឋមន្ត្រីថ្មី ដែលមិនទាន់អាចវាយតម្លៃបានណាយ៉ាងទៅលើមន្ត្រីនៅក្រសួងបាននៅឡើយ»។
សម្រាប់ខុទ្ទកាល័យរដ្ឋមន្ត្រី លោកបានបញ្ជាក់ថា ខុទ្ទកាល័យ គឺមានតួនាទីត្រឹមជាជំនួយការឲ្យរដ្ឋមន្ត្រីតែប៉ុណ្ណោះ មិនមានតួនាទី ឬការងារអ្វីនៅក្រសួងនោះឡើយ។ ដូច្នេះ ខុទ្ទកាល័យ នឹងរំលាយដោយខ្លួនឯងនៅពេលដែលមានការផ្លាស់ប្ដូររដ្ឋមន្ត្រី។

ប៉ុន្តែយ៉ាងណា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលជាក់ស្ដែងណាមួយ ដែលជាតម្រូវការចាំបាច់របស់ក្រសួង ការផ្លាស់ប្តូរតំណែងនឹងអាចកើតមាន។
ក្នុងន័យនេះលោកបានសង្កត់ធ្ងន់ថា ការតែងតាំង ឬផ្លាស់ប្តូរថ្នាក់ដឹកនាំ ឬមន្ត្រីរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម គឺមិនមែនដើម្បីបង្កើតឲ្យមានបក្ខពួកនិយម ហើយបំផ្លាញដល់សាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងនោះឡើយ។
លោករដ្ឋមន្ត្រីចង់ឲ្យមានការបំពេញការងារដោយការសហការ ប្រកបដោយស្មារតីស្ថាបនា និងសាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យមានភាពរឹងមាំ ដើម្បីបន្តដំណើរក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសការរួមគ្នាដោះស្រាយបញ្ហាប្រឈមលើវិស័យកសិកម្ម ដើម្បីធានាលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


