Connect with us

ព័ត៌មានជាតិ

១០ ខែឆ្នាំនេះ ក្រុមការងារ ត្រួតពិនិត្យពលករបរទេសជាង ៣ ម៉ឺននាក់ និងផាកពិន័យអ្នកគ្មានប័ណ្ណ​ការងារជាង ២៤០០ នាក់

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២២ នេះ ក្រុមការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ជាង ៣ ពាន់​គោលដៅ ត្រួតពិនិត្យ​ពលករ​បរទេស​ជាង ៣ ម៉ឺន​នាក់ ព្រមទាំង​ផាក​ពិន័យ​ជនបរទេស​គ្មាន​ប័ណ្ណ​ការងារ​ជាង ២៤០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧត្ដមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ត្រួតពិនិត្យ​ហត្ថពល​កម្ម​បរទេស​កាលពី​ថ្ងៃ​ទី ២១ តុលា ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា ក្រោម​ការអនុវត្ត​ប្រកាស​អន្តរក្រសួង​ស្ដីពី​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ជា​រៀងរាល់​ឆ្នាំ ដោយ​បាន​រៀបចំ​ក្រុម​ការងារ​ចុះ​អធិការកិច្ច​តាម​បណ្ដា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ឯកជន​នានា​ទូទាំង​ប្រទេស។

នាយ​ឧត្ដមសេនីយ៍​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស គិត​ចាប់ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ ២០២២ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​ចំនួន ៣.០៨០ គោលដៅ ត្រួតពិនិត្យ​ពលករ​បរទេស​ចំនួន ៣០.៨៣៤ នាក់ ព្រមទាំង​ផាក​ពិន័យ​ជនបរទេស​គ្មាន​ប័ណ្ណ​ការងារ​ចំនួន ២.៤១៦ នាក់។

សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​ក្រុមការងារ​អធិការកិច្ច​របស់​អគ្គ​នាយកដ្ឋាន អន្តោប្រវេសន៍ ត្រូវ​បន្ត​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​មូលដ្ឋាន និង​ក្រុមហ៊ុន​រោងចក្រ សហគ្រាស អ្នក​វិនិយោគិន​នានា ព្រោះថា​ការងារ​នេះ ពិតជា​បាន​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការងារ​រក្សា​សន្តិសុខ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពេល​ខាងមុខនេះ។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​បង្ហាញ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​ការងារ បន្ត​អនុវត្ត​ផែនការ​ត្រួតពិនិត្យ​ពលករ​បរទេស​នេះ​ឲ្យ​បាន​ហ្មត់ចត់ ស្របតាម​វិជ្ជាជីវៈ ការ​ទទួល​ខុស​ត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ឈាន​ដល់​គោលដៅ​ដែល​យើង​ចង់បាន។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥ ឆ្នាំ របស់​ក្រសួងមហាផ្ទៃ​នៅ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ព្រឹក​ថ្ងៃ​ទី ១៤ តុលា នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​ចាប់ពី​ឆ្នាំ ២០១៨ មក​ដល់​ឆ្នាំ ២០២២ នេះ កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ខុស​ច្បាប់​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​វិញ​ប្រមាណ​ជាង ១ ម៉ឺន​នាក់ ខណៈ​នា​ពេល​ខាង​មុខ​នេះ យើង​នឹង​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ប្រមាណ​ជាង ១ ពាន់​នាក់​បន្ថែម​ទៀត ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​សាធារណៈ។

លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្នុង​ការ​គ្រប់គ្រង​ជនបរទេស​នេះ​ដែរ ក្រសួងមហាផ្ទៃ បាន​កំណត់​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន ៣ ក្នុង​នោះ​រួមមាន ទី១-ទប់ស្កាត់​ម៉ឺងម៉ាត់​មិន​ឲ្យ​កំណើន​បន្ថែម​នូវ​ជនបរទេស​ស្នាក់នៅ​បែប​អន្តោប្រវេសន៍ ដោយ​ផ្តើម​ចេញ​ពី​ការ​ចុះ​ធ្វើ​ជំនឿន​ស្ថិតិ​ជនបរទេស​អន្តោប្រវេសន៍​ឡើងវិញ។ ទី២-យកចិត្តទុកដាក់​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ជនបរទេស​ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ឲ្យ​ស្ថិតនៅ​ក្រោម​ដំបូល​ច្បាប់។ ទី៣-គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​ស្នាក់​នៅ​របស់​ជនបរទេស​មិនមែន​អន្តោប្រវេសន៍​គ្រប់​ប្រភេទ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម