ព័ត៌មានជាតិ
កម្មការិនីសម្រាលកូនទូទាំងប្រទេសនៅថ្ងៃនេះ ចំនួន ១៩២នាក់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
នៅថ្ងៃនេះ មានស្រ្តីកម្មការិនីសម្រាលកូនចំនួន ១៩២នាក់ ដោយរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភអស់ប្រមាណ ៧៦លាន ៨សែនរៀល។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ ផ្ញើជូនសម្តេចតេជោ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ខែ មករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ មានកម្មការិនីឆ្លងទន្លេចំនួន ៤២៦០៨នាក់ ដែលមានកូនចំនួន ៤២៩២២នាក់(គ្រួសារខ្លះកូនភ្លោះ) ដោយផ្តល់ថវិកាឧបត្ថម្ភអស់ចំនួនជាង ១៧ពាន់លានរៀល។
បើគិតតាំងពីចាប់ផ្តើមអនុវត្តគោលនយោបាយជួយឧបត្ថម្ភនេះ ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ កម្មការិនីសម្រាលកូនមានចំនួន ៣សែន ៣ម៉ឺន ៧២២នាក់ កើតបានកូន ៣សែន ៣ម៉ឺន ៣ពាន់ ៧នាក់ ដោយរដ្ឋាភិបាលចំណាយទឹកប្រាក់ឧបត្ថម្ភប្រមាណ ១៣៣ពាន់លានរៀល។ នេះជាការបន្ថែមរបស់សម្តេចតេជោ។
បើតាមសម្តេចតេជោ ហ៊ុន សែន គោលនយោបាយរបស់រាជរដ្ឋភិបាលសម្រាប់កម្មការិនី គឺនៅពេលដែលមានផ្ទៃពោះគឺរដ្ឋចាប់ផ្តើមឧបត្ថម្ភ៤ដង មុនពេលសម្រាលកូន និងក្រោយសម្រាល គឺជួយឧបត្ថម្ភចំនួន ១០ដងទៀត(ឧបត្ថម្ភម្តង ៤ម៉ឺនរៀល)។

សម្តេចតេជោ មានប្រសាសន៍ពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភស្រ្តីកម្មការិនីមានផ្ទៃពោះនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប៕


-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


