ព័ត៌មានជាតិ
ខេត្តកំពតត្រៀមកម្លាំងសមត្ថកិច្ចជាង១០០០នាក់ ចូលរួមរៀបចំសណ្ដាប់ធ្នាប់ការពារបុណ្យអុំទូក
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែ នៅក្រុងកំពត(ខេត្តកំពត)កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំខេត្តថា ចាប់ពីស្ពានឥន្ទធនូ និងស្ពានថ្មកំពង់បាយឆ្លងកាត់ទៅត្រើយម្ខាងស្ថិតនៅក្នុងក្រុងកំពតខេត្តកំពតនេះយើងត្រូវរៀបចំ កែលំអដាក់អំពូលភ្លើងចម្រុះពណ៌អោយមានសោភណ្ឌភាពស្អាតនៅក្នុងពិធីបុណ្យអុំទូកនេះត្រូវចំណាយថវិកា១រយលានរៀល។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា គណៈកម្មការនិងអនុគណៈកម្មការទាំងអស់ត្រូវចូលរួមយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតចាប់ពីថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានរៀបចំអោយមានការបាញ់កាំជ្រួចក្នុងរយៈពេលបីថ្ងៃប៉ុន្តែត្រូវពិនិត្យអោយបានជាក់លាក់នៅពេលវេលាដែលត្រូវបានបាញ់ដើម្បីសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោក ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍អោយលោកអភិបាលក្រុងកំពតនិងលោកអភិបាលស្រុកទឹកឈូ ផ្សព្វផ្សាយអោយបានទូលំទូលាយបញ្ហាអនាម័យទុកដាក់អោយមានរបៀបរៀបរយជៀសវាងចោលរាយប៉ាយនិងរថយន្តដឹកជញ្ជូនសំរាមត្រូវដឹកជញ្ជូនអោយទាន់ពេលវេលាក្នុងរយៈពេលបីថ្ងៃនៃរាជពិធីបុណ្យអុំទូក។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានប្រសាសន៍បន្តថា ទូកដែលគណៈកម្មការបានរៀបចំប្រណាំងមានចំនួន១៣គូ សរុបទាំងអស់មានចំនួនមាន២៦ទូក -ព្រោះក្រុងនិងស្រុក ទាំង៩នៅក្នុងខេត្តកំពតទាំងមូលសុទ្ធតែយកទូកមកប្រណាំងនៅក្នុងឱកាសរាជពិធីបុណ្យអុំទូកផងដែរ។

លោក ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនខេត្តកំពតក៏ស្ថិតនៅក្នុងអនុគណៈកម្មការខាងរៀបចំផ្នែកសិល្បៈក្រុមតន្ត្រីបុរាណនិងសម័យ ប្រគំកំដរបរិយាកាសក្នុងពិធីបុណ្យអុំទូកនោះដែរ។
លោក សេង សិរីបុត្រ អភិបាលរងខេត្តទទួលកិច្ចការសន្តិសុខក៏បានលើកឡើងក្នុងកិច្ចប្រជុំថាកម្លាំងសមត្ថកិច្ចទាំងអស់ដែលចូលរួមការពារសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកនៅពេលខាងមុខនោះមានចំនួន១០៣៧ នាក់(មួយពាន់៣៧នាក់ក្នុងនោះក៏មានរថយន្តសង្គ្រោះនិងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍និងលើកឡើងនៅបញ្ហាមួយចំនួនដូចជាអ្នកតាំងពិពរណ៍លក់កាំបិតនិងជាតិផ្ទុះមួយចំនួនមិនត្រូវអោយដាក់លក់នោះឡើយនិងប្រយ័ត្នបំផុតធុងហ្គាសចាស់ៗសម្រាប់ចំអិនម្ហូបអាហារត្រូវមានការត្រួតពិនិត្យផងដែរ។

លោកអភិបាលខេត្ត មានប្រសាសន៍ប្រាប់ដល់គណៈកម្មការនិងអនុគណៈកម្មការចុងក្រោយនោះថាការលើកឡើងនីមួយៗរបស់គណៈកម្មការនិងអនុគណៈកម្មការទាំងអស់សុទ្ធតែមានន័យនិងទទួលខុសត្រូវបានខ្ពស់បំផុត តែបើមិនមានការចាំបាច់អីទេមិនបាច់ប្រជុំអ្វីទៀតនោះឡើយ៕
ដោយ ៖ សឹង រ៉ាត់




-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


