ព័ត៌មានជាតិ
សម្ដេច ហេង សំរិន ស្នើឱ្យគ្រួសារសភាអាស៊ី-ប៉ាស៊ីហ្វិក និងបណ្ដាប្រទេសក្នុងសកលលោកគោរពច្បាប់អន្តរជាតិ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យគ្រួសារសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងបណ្ដាប្រទេសក្នុងសកលលោកគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
សម្តេចថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលសភា នៃព្រះរាជាណាចក្រថៃធ្វើជាម្ចាស់ផ្ទះនៅទីក្រុងបាងកកពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សម្ដេច ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលក្នុងកិច្ចប្រជុំនាសាធារណៈរដ្ឋថៃ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលមានសមាជិកចំនួន ២៨ប្រទេស បានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជួបប្រជុំប្រចំាឆ្នាំ ដើម្បីពង្រឹងសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកលលោក។
ចំពោះកិច្ចប្រជុំលើកទី ៣០នេះ APPF បានអនុម័តសេចក្តីសម្រេចចិត្តចំនួន១១ សម្រាប់ជាគតិយុត្តិក្នុងការលើកកម្ពស់តួនាទីសភា និងពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សន្តិសុខ អំពើហិង្សានៅក្នុងតំបន់ និងសកលលោកដែលកំពុងកើតមាន។

មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចពញា ចក្រី ហេង សំរិន បានថ្លែងបានកោតសរសើរចំពោះសភាប្រទេសថៃក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ស្របពេលដែលពិភពលោកត្រូវការ នូវការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ជាអាទិ៍ ការកើនឡើងនូវភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការគំរាមកំហែងផ្នែកសន្តិសុខ។
អំឡុងពេលចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្ដេច ហេង សំរិន បានជួបពិភាក្សាការងារជាមួយ លោក ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃនិងជាប្រធាន APPF លើកទី៣០ និងលោក សាយ សំភូន ភូមិវិហាន ប្រធានរដ្ឋសភា ប្រទេសឡាវ ព្រមទំាងបានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ទួនវ៉ាន់ អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលមានការិយាល័យនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសមផងដែរ៕
អត្ថបទ៖ ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


