ព័ត៌មានជាតិ
កងអាវុធហត្ថ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលគ្រប់វិនាទី ចំពោះជំងឺរាតត្បាតកូវីដ-១៩
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុននេះបន្តិចបានចេញបទបញ្ជាដ៏តឹងរឹងបំផុត ដោយគ្មានការយោគយល់អ្វីឡើយ គឺតម្រូវឲ្យអនុវត្តន៍វិធានសុខាភិបាលជាកំហិត គឺហាមដាច់ខាតមិនឲ្យមន្ត្រីអាវុធហត្ថណាម្នាក់ចូលធ្វើការដោយគ្មានពាក់ម៉ាស ឬមិនឆ្លងការត្រួតពិនិត្យកម្ដៅ ឬបាញ់ថ្នាំសម្លាប់មេរោគ សំអាតដៃដោយទឹកអាល់កុល ឬទឹកលាងដៃ នោះទេ។

ផ្ទុយទៅវិញ បើមានមន្ត្រីអាវុធហត្ថណាម្នាក់មិនព្រមអនុវត្តតាមបទបញ្ជាខាងលើនេះទេ ដាច់ខាត់មិនអនុញ្ញាតឲ្យចូលអង្គភាព ហើយកត់ឈ្មោះ អត្តលេខបញ្ជូនមកលេខាដ្ឋានបន្ទាន់ ដើម្បីមានវិធានការតាមបទពិន័យដោយមិនអនុគ្រោះឡើយ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងមុននេះថា គ្មានមន្ត្រីអាវុធហត្ថណាម្នាក់ហ៊ានអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ គឺត្រូវទទួលពិន័យរបស់កងកម្លាំងមិនលើកលែងឡើយ។ លោកឧត្តមសេនីយ៍មេបញ្ជាការបានថ្លែងថា មន្ត្រីអាវុធហត្ថគ្រប់ៗរូបត្រូវតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កម្ដៅ ពាក់ម៉ាសបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីបង្ការទប់ស្កាត់ពីជំងឺឆ្លងកូវីដ១៩ ដោយគ្មានធ្វេសប្រហែសមួយនាទីណាឡើយ។

សូមបញ្ជាក់ថា ជាទម្លាប់រាល់ថ្ងៃកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នារួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវចូលសាលារៀន បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ។ នៅពេលរសៀលកម្លាំងយើងក៏បានឆ្លៀតពេលសម្រាកពីការងារ នាំគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។
ក្រៅពីនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន ដោយស្មារតីស្មោះត្រង់ជានិច្ច៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


