ព័ត៌មានជាតិ
ឧកញ៉ាមួយរូប ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបោះឆ្នោតជ្រើសតាំងប្រធានថ្មីអាណត្តិទី៤ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយឧកញ៉ា ចាន់ សុឃាំង ជាប់ជាប្រធានថ្មី ខណៈឧកញ៉ា សុង សារ៉ន បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល។

កម្មវិធីមហាសន្និបាត បោះឆ្នោតជ្រើសតាំងប្រធាន និងក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៤ នេះ បានជ្រើសសមាជិកសហព័ន្ធចំនួន២៥រូប បន្ទាប់ពីសមាជិកសមាជិកានៃសហព័ន្ធស្រូវអង្ករផ្តល់ទំនុកចិត្តបោះឆ្នោតជ្រើសឧកញ៉ា ចាន់ សុឃាំងជាប្រធានថ្មីក្រុមហ៊ុនប្រឹក្សាភិបាល និងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមទាំងសហគមន៍ចំនួន៣រូបផ្សេងទៀត ដែលជ្រើសតាំងដោយសហគមន៍។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករអាណត្តិទី៤ និងជា អគ្គនាយកក្រុមហ៊ុន Signature of Asia ដែលជាក្រុមហ៊ុន នាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានប្តេជ្ញាចិត្តលះបង់ពេលវេលា ជំរុញវិស័យស្រូវអង្ករឱ្យកាន់តែរីកចម្រើន និងជំរុញការនាំចេញអង្ករឱ្យបានមួយលានតោននៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោកបន្ថែមថា ក្នុងអាណត្តិរបស់លោក សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តោតទៅលើការងារ៤ចំណុចធំៗគឺ ដោះស្រាយបញ្ហាពូជស្រូវឡើងវិញ ដើម្បីធ្វើឱ្យអង្ករមានភាពសុទ្ធល្អ និងមានគុណភាពដែលជំរុញការនាំចេញឱ្យមាននិរន្តភាព សិក្សាពង្រីកទីផ្សារគោលដៅដែលបានកំណត់ទុក និងលើកទឹកចិត្តឱ្យមានសហគមន៍មួយ រោងម៉ាស៊ីនមួយនៅក្នុងតំបន់មួយ និងបង្កើនឱ្យមានអភិបាលកិច្ចល្អនៅតាមសហគមន៍។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអបអរសារទរដល់លទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល ប្រធាន និង សមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី ៤ ឆ្នាំ២០២២-២០២៥ ។

លោកបន្តថា ក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ដែលធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ ជាពិសេសអង្ករក្រអូបប្រណិតពូជផ្ការំដួលរបស់កម្ពុជា បានជាប់ពានរង្វាន់ជាអង្ករដែលមានគុណភាពល្អនៅលើពិភពលោក ចំនួន ៥ លើក ដោយលើកទី៥ គឺនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករសម្រាប់អាណត្តិនីមួយៗធ្វើឡើងរយៈពេល៣ឆ្នាំម្តង៕








-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


