ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្ដេជ្ញាអនុវត្តប្រែក្លាយឆ្នាំ២០២៥ទៅជាឆ្នាំគ្មានមនុស្សស្លាប់ និងរបួស ដោយសារមីន
ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក និងក្នុងនាម អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានគោរពទទួលអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងគេហទំព័ររបស់សម្តេចតេជោ នាល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នេះ ដើម្បីជំរុញ និងធានាថាឆ្នាំ២០២៥ នឹងអស់គ្រាប់មីនពីទឹកដីកម្ពុជា ជាពិសេសប្រែក្លាយឆ្នាំ២០២៥ ទៅជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់រងគ្រោះដោយសារគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)។

ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាប្រជាជនកំពុងបន្តរស់នៅក្នុងតំបន់រងការគំរាមដោយសំណល់ជាតិផ្ទុះពីសង្គ្រាម លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់សុខសុវត្ថិភាព ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់វ័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
អាជ្ញាធរមីន នឹងបន្តសហការជាមួយកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិកងរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងប្រើប្រាស់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចតេជោ ធ្វើការបោសសម្អាតមីនឲ្យចំគោលដៅជាអាទិភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ក្នុងគោលបំណងចូលរួមពន្លឿនផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។

អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តដឹកនាំ គ្រប់គ្រង និងសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធ ដើម្បីពន្លឿន លើកកម្ពស់ប្រសិទ្ធភាព និងធ្វើទំនើបកម្មក្នុងការងារបោសសម្អាតមីន ខណៈពេលដែល កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រមាណ ២០០០ គីឡូម៉ែត្រក្រឡាទៀត ក្នុងនោះ ផ្ទៃដីមានមីនប្រមាណជា ៦៧០ គីឡូម៉ែត្រក្រឡា (របាយការណ៍គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២) ស្ថិតក្នុងខេត្តចំនួន ១៩ទៀត ដែលកម្ពុជាមានមហិច្ឆតា ត្រូវបញ្ចប់ឲ្យអស់ត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់ អាជ្ញាធរមីន នឹងបន្តធ្វើការជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំគោលនយោបាយពាក់ព័ន្ធ ក៏ដូចជារៀបចំកិច្ចប្រជុំបន្ទាន់ជាមួយប្រតិបត្តិករដោះមីនជាតិទាំងបី នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដើម្បីរៀបចំដំណើរការ និងផែនការបោសសម្អាតឲ្យទាន់ពេលវេលា៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


