ព័ត៌មានជាតិ
ធនាគារ ហត្ថា សហការជាមួយក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបមិុន ជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា
ធនាគារ ហត្ថា ជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា បានចុះហត្ថាលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ក្នុងគោលបំណងផ្តល់សេវាឥណទានកសិកម្មដើម្បីគាំទ្រប្រជាកសិករ និងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យរបស់ ធនាគារ ហត្ថា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្រោមអតិបតីភាព លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងលោក ហួរ ស្រេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

លោកឧញ៉ា ហួត អៀងតុង មានប្រសាសន៍ឲ្យដឹងថា “ក្នុងនាមជាធនាគារដែលតែងតែផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ កិច្ចសហការនេះគឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតដើម្បីបង្ហាញពីការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីជំរុញប្រជាកសិករកម្ពុជាបង្កើនលទ្ធភាព សមត្ថភាព បច្ចេកទេស ចំណេះដឹង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការដាំដុះ និងប្រមូលកសិផលសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ជាពិសេសជំរុញឲ្យមានការទទួលស្គាល់គុណភាពផលិតផលរបស់ប្រជាកសិករយើងលើឆាកអន្តរជាតិផងដែរ”។

លោកបានបន្ថែមទៀតថា “ការបង្កើនការនាំចេញទៅក្រៅប្រទេសមិនត្រឹមតែបង្កើនចំណូលតែមួយមុខនោះទេ តែក៏អាចបង្កើនការងារ កាត់បន្ថយការចំណាកស្រុក និងផ្តល់ចំណូលទៀងទាត់ជូនបងប្អូនប្រជាកសិករដើម្បីលើកកម្ពស់កម្រិតជីវភាពផងដែរ កត្តាទាំងនេះហើយដែរធ្វើឲ្យប្រទេសជាតិរបស់យើងឆ្ពោះទៅរកភាពរុងរឿងឥតឈប់ឈរ”។

ដោយឡែក លោក ហួរ ស្រេង លើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចាប់ដៃគ្នាក្នុងកិច្ចសហការគ្នានេះ នឹងរួមចំណែកយ៉ាងច្រើនសម្រាប់ជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ហើយប្រជាកសិករកម្ពុជានឹងទទួលបាននូវថវិកា ក៏ដូចជាដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកការដាំដុះ ជាមួយបច្ចេកទេសដាំបន្លែបង្ការ ឬចិញ្ចឹមសត្វស្របតាមស្តង់ដារ និងមានគុណភាពខ្ពស់ដែលជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែធូរធារ”។

លោកបានបន្ថែមថា ទាំង ធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន សុទ្ធតែចាប់ផ្តើមដំបូងជាអង្គការក្រៅរដ្ឋាភិបាល និងបើទោះបីជាឥឡូវយើងបានប្រែក្លាយជាស្ថាប័នឯកជន ប៉ុន្តែស្មារតីលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាវឌ្ឍនភាពសង្គមជាតិយើងនៅតែប្រកាន់ខ្ជាប់សម្រាប់ស្ថាប័នយើងជាដរាបតទៅ៕


អត្ថបទ ផ្សាយពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


