ព័ត៌មានជាតិ
លោក វង សូត ជំរុញដល់មន្ត្រីអនុវត្តន៍ ក្នុងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រកំឡុងពេលកូវីដ ឲ្យមានតម្លាភាព និងមានប្រសិទ្ធភាព
ត្បូងឃ្មុំ ៖ លោក វង សូត បានជំរុញដល់មន្ត្រីអនុវត្តន៍ ជាពិសេសអាជ្ញាធរឃុំសង្កាត់ ភូមិក្នុងខេត្តត្បូងឃ្មុំ ឲ្យបន្តខិតខំប្រឹងប្រែងបម្រើសេវាការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាត និងជួបការលំបាកកំឡុងពេលកូវីដ ឲ្យមានតម្លាភាព និងមានប្រសិទ្ធភាព ដោយមិនប្រកាន់និន្ទាកាលបក្សណាមួយឡើយ។

ការថ្លែងបែបនេះក្នុងពិធីដែល លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក នៅថ្ងៃទី៧មករា២០២១។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយតាមឃុំភូមិ ត្រូវទទួលខុសត្រូវឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌ របស់គ្រួសារដែលទទួលបានផល ដោយត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌តាមលក្ខខណ្ឌដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិតបីលានគ្រួសារដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ សរុបទូទាំងប្រទេស។

លោកវង សូត បានបញ្ជាក់បន្ថែមទៀតថា យើងត្រូវបន្តការងារមួយនេះឲ្យខ្ជាប់ខ្ជួន តាមទិសដៅ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោកមួយពោលថា យើងមិនទុកនរណាម្នាក់ជួបការលំបាកដោយមិនបានដោះស្រាយ។ ហើយលោករដ្ឋមន្ត្រី ស្នើសុំដល់អាជ្ញាធរ ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើពលរដ្ឋ ក្រោមដំបូលសុខសន្តិភាព អភិវឌ្ឍន៍ និងចេះចុះជួបគ្រួសារដែលទទួលបានសាច់ប្រាក់ពី រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបន្តចុះអនុវត្តន៍អប់រំផ្សព្វផ្សាយ និងណែនាំដល់គ្រួសារដែលក្រីក្រជួបលំបាកពិតប្រាកដ ក្រោយពីទទួលបានសាច់ប្រាក់ឧបត្ថម្ភរួច និងកំពុងទទួល ត្រូវជំរុញអប់រំឲ្យគ្រួសារទាំងនោះ ត្រូវចេះយកទៅទ្រទ្រង់ជីវភាពគ្រួសារបង្កើនមុខរបរ ការងារឲ្យកាន់តែល្អប្រសើរឡើង៕
អត្ថបទ ៖ លោក ហុង ម៉េងហៀ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


