Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ហេតុការណ៍ឆេះកាស៊ីណូពញ្ញាក់ឲ្យយើងត្រៀមបំពាក់បរិក្ខារពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមមរណទុក្ខជូនចំពោះអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ Grand Dimond និង Poipet City នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតផ្លូវជាតិលេខ ៣១ និង ៣៣ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២នេះ សម្ដេចតេជោលើកឡើងថា ហេតុការណ៍អគ្គិភ័យលើកនេះ ពញ្ញាក់ឲ្យយើងត្រៀមបំពាក់សម្ភារបរិក្ខាររថយន្តពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។

សម្ដេចតេជោមានប្រសាសន៍ថា «អគារ ១៦ ជាន់ យើងមិនអាចគ្រប់គ្រងបាន ដោយសារតែយើងគ្មានកន្លែងបាញ់ទឹក ឡានតូចៗរបស់យើងបាញ់វាមិនបាន ចឹងទេបានជាត្រូវចល័តឡានបាញ់ទឹកទៅពីចម្ងាយ»។

នៅថ្ងៃទី ៣០ ខែធ្នូនេះ ក្រុមអ្នកសង្គ្រោះកម្ពុជា-ថៃបានបន្តប្រតិបត្តិការរុករកជនរងគ្រោះដោយបានរកឃើញសាកសពជន​រងគ្រោះចំនួន ៣ នាក់បន្ថែមទៀត ខណៈគិតត្រឹមល្ងាចថ្ងៃទី ២៩ រកឃើញសាកសពចំនួន ១៦ នាក់ហើយបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្រះត្រាច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម