Connect with us

ព័ត៌មានជាតិ

​សេដ្ឋកិច្ចកម្ពុជារំពឹងកំណើនដល់ ៦.៦ នៅឆ្នាំ ២០២៣​

បានផុស

នៅ

វិស័យសេដ្ឋកិច្ច​កម្ពុជាបានងើបឡើងវិញ​យ៉ាងឆាប់រហ័ស ​ដោយសារការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវវិធានការ​រក្សាលំនឹង សង្គម សេដ្ឋកិច្ចបានទាន់ពេល​ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីអបអរសាទរខួបលើកទី ៤៤ ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា នៅថ្ងៃនេះថា ឈរលើមូលដ្ឋានខាងលើ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបាន ៦.៦ ភាគរយ នៅក្នុងឆ្នាំ ២០២៣។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ជីវភាពរបស់ប្រជាជនរក្សាបាននូវភាពនឹងនរ ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ​ ដែលរងឥទ្ធិពលខ្លាំងពីវិបត្តិនៃជំងឺកូវីដ១៩ ​រួមទាំងប្រជាជនដែលរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញ ជាសកល និងប្រជាជនរងគ្រោះ ពីទឹកជំនន់​តាមរយៈការអនុវត្តកម្មវិធី​ វិធានការអន្តរាគមសង្គមនានា​បានទាន់ពេលវេលា។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ឆ្នាំ ២០២៣ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានតម្លើងប្រាក់បៀវត្សរ៍មួយកម្រិតទៀត ខណៈប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងតម្លើងផងដែរ ហើយប្រាក់ឈ្នួលអប្បរមារបស់កម្មកររោងចក្រក៏ត្រូវបានតម្លើងដល់ ២០០ ដុល្លារ រួមទាំងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម