Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសឲ្យពលរដ្ឋរស់នៅបណ្ដោយស្ទឹងព្រែកត្នោតមានការប្រុងប្រយ័ត្ន ក្រោយបើកទ្វារទឹករលាំងជ្រៃ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរបើកទ្វារទឹកចំនួន ៥ដើម្បីរំដោះទឹកចេញទ្វារទឹករលាំងជ្រៃ។ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣មករា នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអាជ្ញាធរខេត្ត ដោយប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកម្ពស់ទឹក នៃទ្វារទឹករលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានការកើនឡើងដែលតម្រូវឱ្យ អាជ្ញាធរបើកទ្វារទឹកចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។

ដោយមើលឃើញពីស្ថានភាពបែបនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំ ទុកសម្ភារសំខាន់ៗ​នៅទីទួលសុវត្ថិភាព ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ និងជាពិសេសត្រូវប្រុងប្រយ័ត្នជំពោះខ្សែភ្លើងអគ្គិសនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម