ព័ត៌មានជាតិ
នគរបាលស្រុកបាទីបញ្ជូនអតីតសង្ឃដែលវាយបែកព្រះកេសសាមណេរទៅតុលាការ
បន្ទាប់ពីផ្ទុះករណីប្រើប្រាស់អំពើហិង្សាដោយចេតនារវាងព្រះសង្ឃ និងព្រះសង្ឃ ដែលបានកើតឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅក្នុងវត្ត ទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធីច្បាប់។

ជុំវិញករណីនេះដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី ថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះដែរក្រោយពេលកើតហេតុភ្លាមៗ មន្រ្តីសង្ឃសហការជាមួយអាជ្ញាធរមូលដ្ឋានគឺបានចាប់សង្ឃបង្កផ្សឹករួចរាល់ហើយ ប៉ុន្តែសំណុំរឿងមិនទាន់បញ្ចប់ទេ គឺខាងសមត្ថកិច្ចជាអ្នកបន្តនីតិវិធីច្បាប់ ករណីប្រើប្រាស់អំពើហិង្សានេះ ។

ដោយឡែកចំពោះករណីនេះដែរ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់នៅរសៀលនេះដែរថា ករណីប្រើប្រាស់អំពើហិង្សាដោយចេតនា ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ នួន ឆានី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរព្រះសង្ឃ (គ្រូសូត្រឆ្វេង) ស្នាក់នៅវត្តទ្រព្យគរ ស្ថិតនៅភូមិត្រកៀត ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ដែលបានធ្វើសកម្មភាពយកចានបាយធ្វើអំពីថ្ម វាយនិងគប់ទៅលើព្រះកេសរបស់សាមណេរព្រះនាម ពេជ្រ សាវុធ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងវត្តទ្រព្យគរ ភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ បណ្ដាលឱ្យរបួសត្រង់ព្រះកេសចំនួន ៣កន្លែង ចំហៀងខាងឆ្វេង ប្រវែង៤សង់ទីម៉ែត្រ ដេរចំនួន៣ថ្នេរ របួសត្រង់ព្រះកេស ពីលើប្រវែង ៥សង់ទីម៉ែត្រ ដេរចំនួន៣ថ្នេរ និងរងរបួសត្រង់លើចិញ្ចើមចំហៀងខាងឆ្វេង ប្រវែង១សង់ទីម៉ែត្រ ដេរចំនួន ១ថ្នេរ ។ មូលហេតុ ទំនាស់ពាក្យសម្ដី ទើបបង្កឱ្យមានករណីហិង្សានេះកើតឡើង ។

លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធីច្បាប់នៅតុលាការ ៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


