ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះដាក់ឆ្មាំទន្លេ ៤៤ នាក់ ការពារជីវិតសត្វផ្សោត
អាជ្ញាធរខេត្តក្រចេះបានចេញចំណាត់ការដាក់ឆ្មាំចំនួន ៤៤ នាក់ និងទីតាំងប៉ុស្ដិ៍ចំនួន ១១ កន្លែង តាមដងទន្លេមេគង្គនៅតំបន់អភិរក្សសត្វផ្សោត ដើម្បីការពារជីវិតផ្សោតកុំឱ្យងាប់ផុតពូជ។

លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣ នេះថា រដ្ឋបាលខេត្តក្រចេះបានកោះហៅអ្នកពាក់ព័ន្ធមកប្រជុំដោយបានដាក់ចេញនូវវិធានការ និងរៀបចំផែនការយុទ្ធសាស្ត្រ គ្រប់គ្រង និងអភិវឌ្ឍ នៅតំបន់អភិរក្សសត្វផ្សោត និងត្រីមេពូជ។ ក្រោយពេលប្រជុំរដ្ឋបាលខេត្តបានចេញសេចក្ដីសម្រេចមួយក្នុងការ រួមចំណែក ការពារសត្វផ្សោតកុំឱ្យងាប់តទៅទៀត។
លោក ទ្រី សុភក្ដិថ្លែងថា៖ «ការងាប់ផ្សោតមួយក្បាលបើយើងគិតមិនដល់ទេ ដូចជាត្រីងាប់មួយក្បាលជារឿងធម្មតា ប៉ុន្តែនៅខេត្តក្រចេះ ប្រសិនជាអត់ផ្សោត គឺគេមិនសូវស្គាល់ទេខេត្តនេះទេ»។

នៅលើពិភពលោក សត្វផ្សោតទឹកសាប មានតែនៅប្រទេសកម្ពុជា គឺនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នៅខេត្តក្រចេះ នៅសល់ផ្សោតប្រមាណ ៥០ ក្បាល ខណៈផ្សោតបានងាប់ចំនួន ២៧ ក្បាលនារយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ផ្សោតនៅសល់សរុបទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ចំនួន ៨៩ ក្បាល។
នៅឆ្នាំ២០២២នេះ មានសត្វផ្សោតស្លាប់បានកើនឡើងរហូតដល់ទៅ ១១ ក្បាល។ ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


