ព័ត៌មានជាតិ
ផ្លូវបេតុងលើកោះរ៉ុង សាងសង់បានជាង ៥០ គីឡូម៉ែត្រ នឹងសម្រេចតាមផែនការឆាប់ៗ
គម្រោងអភិវឌ្ឍផ្លូវបេតុងនៅលើកោះរ៉ុង បច្ចុប្បន្នសម្រេចការស្ថាបនាបានជាង ៥០ គីឡូម៉ែត្រ ខណៈតាមផែនការមានប្រវែងសរុប ៧០ គីឡូម៉ែត្រ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ដែលទទួលបន្ទុកសាងសង់ផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រនៅលើកោះរ៉ុងបានបង្ហាញវឌ្ឍនភាព ខណៈបច្ចុប្បន្នការស្ថាបនាសម្រេចបានប្រវែងជាង ៥០ គីឡូម៉ែត្រ នៅសល់ជាង ២០ គីឡូម៉ែត្រនឹងបញ្ចប់តាមផែនការ។

ផ្លូវបេតុងដែលក្រុមហ៊ុនចាយទុនជាង ៣៥ លានដុល្លារអាមេរិកស្ថាបនានេះ មានទទឹង ៨ ម៉ែត្រ កម្រាស់២៥០ មិល្លីម៉ែត្រ និងអាចសម្រេចបញ្ចប់តាមផែនការនៅពេលឆាប់ៗខាងមុខនេះ។


កោះរ៉ុងត្រូវបានរដ្ឋាភិបាលប្រកាសសម្រេចបង្កើតជាក្រុងថ្មីរបស់ខេត្តព្រះសីហនុខណៈកោះដ៏ល្បីនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ពាក់ព័ន្ធគម្រោងអភិវឌ្ឍនៅលើកោះរ៉ុង ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ថ្មីៗនេះបានប្រកាសគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4C នៅលើកោះទេសចរណ៍នេះដោយចាយទុនប្រមាណ ៣០០ លានដុល្លារ ប្រើប្រាស់ពេលសាងសង់ប្រហែល ៥ ឆ្នាំ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ ទទួលបានការជំរុញនិងគាំទ្រពីប្រមុខរដ្ឋាភិបាល។
ក្រៅពីបោះទុនរាប់រយលានដុល្លារអភិវឌ្ឍនៅលើកោះរ៉ុង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌី វេឡុបមេន ខមភេនី បានវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីតខ្សែកាប្លីក្រោមបាតសមុទ្រមកកាន់កោះរ៉ុង ដែលគ្រោងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយប្រកបដោយស្ថេរភាព នៅក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


