ព័ត៌មានជាតិ
លោក ប៉ែន បូណា ត្រូវចាត់តាំងជាអ្នកពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន
ក្នុងនាមជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៉ែន បូណា ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកការងារពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។ នេះបើតាមសេចក្ដីសម្រេចរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលសារព័ត៌មាន«កម្ពុជាថ្មី»ទទួលបាននៅថ្ងៃនេះ។

លោក ខៀវ កាញារីទ្ធ បានសម្រេចប្រគល់ភារកិច្ចជូនលោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹកប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន។
ការប្រគល់ភារកិច្ចដល់លោក ប៉ែន បូណា គឺធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនគឺមិនបានគោរព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ ហើយបុគ្គលជាអ្នកសារព័ត៌មានខ្លះបានបំពេញតួនាទីហួស ដែនសមត្ថភាពរបស់ខ្លួន ដោយរំលោភទៅលើសិទ្ធិអ្នកដទៃជាដើម។
ករណីជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានអនឡាញ បានរងការរិះគន់ពីមជ្ឈដ្ឋាននានា ខណៈដែលលោកបានធ្វើលើសតួនាទីជាអ្នកសារព័ត៌មានក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី ២៣ ខែមករា កន្លងទៅ។

ពាក់ព័ន្ធនឹងករណីនេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ សម្តេច តេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញមកអប់រំអំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សុំកុំឲ្យមានការកើតឡើងនូវរឿងហេតុបែបនេះតទៅទៀត ដោយសម្ដេចចាត់ទុកករណីលោក សុវណ្ណ រិទ្ធី ជាបទពិសោធន៍ និងជាមេរៀនសម្រាប់អ្នកសារព័ត៌មានផ្សេងទៀត៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


