ព័ត៌មានជាតិ
អគារទីស្នាក់ការគណបក្សប្រជាជនក្រុងបាវិត បើកការដ្ឋានសាងសង់ថ្ងៃនេះ
(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានក្រុងបាវិត និង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ការសាងសង់អគារស្នាក់ការគណបក្សនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក លី ធុជ ដោយមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្ស និងគណបក្សខេត្ត ក្រុង សង្កាត់ទាំងអស់ ក៏ដូចជាសប្បុរសជននានា ផងដែរ។
ទីស្នាក់ការគណបក្សក្រុងបាវិត នឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានកន្លែងធ្វើការសមរម្យ។ សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សផ្សេងៗជាច្រើនទៀត សម្រាប់ក្រុងបាវិត ក៏ដូចខេត្តស្វាយរៀង ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា៕ ដោយ: ភក្ដី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


