ព័ត៌មានជាតិ
រដ្ឋាភិបាល បន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យលេខ ៤៥ ស្ដីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។ នេះយោងតាមការឱ្យដឹងពី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អនុក្រឹត្យលេខ ៤៥ បានសម្រេចថា របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖
កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុង១ (មួយ) ខែ។
កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១ (ប្រាំពីរសែនប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ១ ០០០ ០០០ (មួយលាន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១ (មួយ) ខែ។
កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១ (មួយលានមួយ) រៀល ដល់ត្រឹម ១ ០១០ ០០០ (មួយលានមួយម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ១ ០២០ ០០០ (មួយលានពីរម៉ឺន) រៀល ក្នុង១ (មួយ) ខែ
កម្រិត៤៖ របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០១០ ០០១ (មួយលានមួយម៉ឺនមួយ) រៀល ឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០ (មួយម៉ឺន) រៀល ក្នុង ១ (មួយ) ខែ។

អនុក្រឹត្យ បញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន ដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ខាងលើរួចមកហើយ ពុំអាចទទួលបានកម្រិតផ្សេងទៀតឡើយ។ របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ក្នុង មាត្រា១ ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
ព័ត៌មានពិស្ដារ៖



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


