ព័ត៌មានជាតិ
ពលករខ្មែរសម្រុកមកពីថៃច្រើនពេក អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចធ្វើរឿងមួយ
លោក លី សារី អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែមករានេះថា រដ្ឋបាលខេត្ត បានសម្រេចយកវិទ្យាល័យសម្តេចឪ មួយទៀតធ្វើជាទីតាំងមណ្ឌលចត្តាឡីស័ក ដែលអាចដាក់គ្រែពី៣០០ទៅ៤០០ សម្រាប់ដាក់ពលករខ្មែរមកពីប្រទេសថៃ។
លោក លី សារី បានបន្តថា ការបន្ថែមមណ្ឌលចត្តាឡីស័កមួយកន្លែងទៀតនេះ ដោយសារពលករខ្មែរវិលត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើនឡើងៗ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះ មានពលករខ្មែរកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក ទាំង១៨កន្លែងរួមទាំងមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ ប្រមាណជាង៣០០០នាក់ និងបានបញ្ជូនពលករដែលបានធ្វើតេស្តអវិជ្ជមានលើកទី១ លើកទី២ ទៅស្រុកកំណើតវិញ ប្រមាណជាង៤០០នាក់ផងដែរ។
លោកបានឲ្យដឹងទៀតថា មុននឹងបញ្ជូនពលករទៅស្រុកកំណើតវិញ អាជ្ញាធរបានធ្វើការអប់រំពីវិធានការ ការពារសុខភាពនិងចេញបណ្ណសុខភាពជូនពួកគាត់ថា មិនមានឆ្លងជំងឺកូវីដ-១៩ ដើម្បីឲ្យអាជ្ញាធរនៅតាមស្រុករបស់គាត់បានដឹង និងងាយស្រួលក្នុងការគ្រប់គ្រងបន្តទៀត។
យ៉ាងណាក៏ដោយ លោក លី សារី បានបន្ថែមថា ស្ថានការណ៍កូវីដ១៩ បច្ចុប្បន្ននៅឯខេត្តបន្ទាយមានជ័យ កំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរ ទោះបីជាខេត្តមានពលករខ្មែរមកពីថៃ មានឆ្លងច្រើនជាងគេ រហូតដល់ចំនួន២៥នាក់ ក្នុងចំណោមពលករឆ្លងសរុប៥៦នាក់។

ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ សរុបចំនួន៤២៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៣៨១នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤៥នាក់ ក្នុងនោះពលករខ្មែរ ចំនួន៣៩នាក់ ដោយនៅខេត្តបន្ទាយមានជ័យ ២៥នាក់ ប៉ៃលិន២នាក់ បាត់ដំបង១១នាក់ និងខេត្តឧត្តរមានជ័យម្នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល